ភ្នំពេញ៖ នៅក្នុងសង្គមសិល្បៈមួយរយៈចុងក្រោយត្រូវបានគេសម្គាល់ឃើញ ញឹកញយមានផ្ទុះពាក្យពេចន៍ឌឺដងដាក់គ្នារវាងតារានិងតារា ដែលពេលខ្លះលេចឡើងទាំងវាចារនឹងសូរស័ព្ទអសុរោះ ហែកហួរគ្នាឡើងផ្អើលអស់កេរប្រពៃណីខ្មែរ។ ខណៈនេះ នាយ ខ្ចឹប ដែលជាតារាកំប្លែងវ័យជ្រេរនោះ ក៏អាចហៅបានថាជាតារាសិល្បៈរៀមច្បងក៏ចេញសារទទួចតាមបណ្តាញសង្គម សុំសារទូន្មានអប់រំ ថ្នាក់ពាក់ព័ន្ធ ។
នាយ ខ្ចឹប បានសរសេរសារបង្ហាញនៅក្នុងគណនីហ្វេសប៊ុកថា «ក្នុងនាមខ្ញុំជាសិល្បករជើងចាស់មួយរូបសុំស្នើរដល់លោកជំទាវរដ្ឋមន្រ្តីនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមេត្តា គួរពិចារណានឹងពិនិត្យឡើងវិញ លើពាក្យពេចន៍របស់សិល្បករខ្មែរទាំងឡាយណា ដែលចូលចិត្តនិយាយភាសាអសុរោះ ឬគ្មានសិលធម៌នាំឲ្យប៉ះពាល់ដល់សង្គមពិសេសប្រជាពលរដ្ឋខ្មែរតែម្តង។
នាយ ខ្ចិប បាននិយាយទៀតថា «ក្រសួងគួរតែមានវិធានការណែនាំ ចំពោះសិល្បករទាំងនោះដោយធ្វើយ៉ាងណាពន្យល់ ឲ្យពួកគាត់មិនត្រូវនិយាយប្រើប្រាស់ពាក្យសម្តី ដែលគ្មានវិជ្ជាជីវៈឬខ្វះសិលធម៌នោះឡើយ»។ នាយ ខ្ចឹប ក៏បានលើកឡើងទៀតថា «ព្រោះនេះជាប្រយោជន៍និងគំរូដ៏សំខាន់សម្រាប់ក្មេងៗជំនាន់ក្រោយដែលជាទំពាំងស្នងឬស្សី។
