ភ្នំពេញ៖ នៅមុននេះ អ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ បានធ្វើការអំពាវនៅក្នុងបណ្តាញសង្គម សុំឲ្យសិល្បករសិល្បការិនីខ្មែរ ជួយទៅបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះតារាសម្តែង លោក យូ ឌីស្កូ ដែលកំពុងមានជំងឺធ្ងន់ធ្ងរ សម្រាកនៅឯមន្ទីពេទ្យព្រះកេតុមាលា និងត្រូវការឈាមជាចាំបាច់។
បើតាមសម្តីបញ្ជាក់របស់ប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា បានឲ្យដឹងថា ពេលនេះ យូ ឌីស្កូ កំពុងតែត្រូវការបញ្ចូលឈាមបន្ទាន់»។
ក្នុងនោះ ប្រធានសមាគមដែលបង្ហាញភាពសស្រាក់សស្រាំអំពាវនាវសិល្បករសិល្បការិនី ដើម្បីទៅធ្វើការបរិច្ចាកឈាមជួយ លោក យូ ឌីស្កូនោះ ។ អ្នកនាង បានបញ្ជាក់ថា «យូ ឌីស្កូ ត្រូវការឈាមជាចាំបាច់រយៈពេលបីថ្ងៃជាប់គ្នា ដោយក្នុងមួយថ្ងៃអាចពី៥ឬ៦កំប្លោក ។
ដូច្នេះបើសិល្បកររួមអាជីពរូបណាចង់ធ្វើការបរិច្ចាគឈាមជួយដល់លោក យូ ឌីស្កូផង»។ បច្ចុប្បន្នគឺមានស្ថានភាពស្លេកស្លាំងខ្លាំងនិងកំពុងតែសម្រាកនៅមន្ទីពេទ្យបន្ទប់ជំងឺទូទៅនៃឯមន្ទីពេទ្យព្រះកេតុមាលា។
