ភ្នំពេញ៖ ថ្មីៗការលេចឮថា នាង ទេព បូព្រឹក្ស មាន​ជម្លោះ​ជាមួ​យតា​រៀមច្ប​ង​រួម​ដំបូ​លរ​ហូ​តសា​ភាយដំណឹង ធ្វើឲ្យមានចុះផ្សាយនៅទំព័រសារព័ត៌មាន។ដែល​ធ្វើឲ្យ​ នាង ទេព បូព្រឹក្ស ដូចជាមានអារម្មណ៍សៅហ្មង​យ៉ាងខ្លាំង ថែម​ទាំង​ជជីករកមុខ​អ្នក​បញ្ចេញ​ព័ត៌មាន​។

ព្រម​នឹងការ​លើកជាសំនួរដែរថា តើការ​រស់​នៅដែ​លមា​នសេ​ក្តីសុ​ខសុ​ភម​ង្គល​រៀង​ៗខ្លួ​នវា​ពិបាក​ណាស់​មែន​ទេបាន​ជាម​នុស្ស​មួយ​ចំនួន​នៅ​មិន​សុខ​ចូល​ចិត្ត​តែ​បង្កើត​បញ្ហា​ដល់​អ្នក​ដទៃ​ម្តងហើយម្តងទៀតហេតុអ្វី ? ឬដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ? កញ្ញា ទេព្យ បូព្រឹក្ស ដែល​បង្ហាញ​អារម្មណ៍ក្តៅក្រហាយ​នឹង​រឿង​គេថា នាងមានជម្លោះនឹងតារារៀមច្បងនោះ នាង​លើកឡើង​ទៀតថា« អ្នកធ្លាប់សាកយកចិត្តគេ មកដាក់ចិត្តខ្លួនឯងទេ ? ធ្លាប់​គិត​ថា​វាហួស​ហេតុ​ពេក​ទេ? »។

បើ​យ៉ាងណា នាង ទេព បូព្រឹក្ស អះអាង​ថា តែសំខា​ន់ស្នា​មញ​ញឹម​នាង​ខ្ញុំនៅ​តែមា​នស​ម្រា​ប់​ក្រុមគ្រួសារ នឹងសម្រាប់ខ្លួនឯងជាពិសេសសម្រាប់Fanសំណព្វចិត្តរបស់ខ្ញុំទាំងអស់គ្នា។ ខណៈដែលតារារូបនេះ​ក៏​បន្ថែមថា «ប្រាប់ត្រង់​ចុះនា​ងខ្ញុំ​ហត់​និង​បក​ស្រាយ​ហត់​នឹង​ចិ​ត្ត​មនុស្សសព្វថ្ងៃគិតតែប្រយោជន៍ខ្លួនឯង តើសេច​ក្តីសុ​ខរ​ប​ស់អ្ន​កវា​ជាកា​របំ​ផ្លាញ​អ្ន​កដ​ទៃ​  មែ​ន​?»៕