ភ្នំពេញ៖ រហូតមកទល់នឹងពេលនេះ ទាំងការវិលចូលសិល្បៈវិញ ជាមួយដំណឹង ពិធីការិនីនិងតារាសម្តែង នាង វីជេ អាណូ ក៏ក្លាយជាម្តាយគេដែលមានកូនប្រុសស្រី៣នាក់គួរឲ្យស្រឡាញ់ ប៉ុន្តែមហានៅមិនទាន់បានស្គាល់មុខឪពុកកូនៗ សិល្បការិនីម្នាក់នោះមានឈ្មោះ អ្វីមុខមាត់ស្រស់សង្ហាយ៉ាងណានោះទេ។ ខណៈពេលនេះក៏លេចធ្លាយដំណឹងថា វីជេ អាណូ ក៏មានដំណឹងពរពោះកូនប្រុសក្នុងផ្ទៃម្នាក់ទៀត។

ថ្មីៗនេះនៅក្នុងគណនី Instagram របស់ពិធីការិនីនិងតារាសម្តែងអ្នកនាង វីជេ អាណូ នៅក្រោយវិលមកប្រឡូកការងារសិល្បៈ មិនបានប៉ុន្មាននឹងកំពុងទទួលបានប្រជាប្រិយភាពផងនោះ នាងបានបង្ហោះរូបថតមួយសន្លឹកបញ្ជាក់ថា«នាងកំពុងពរពោះទារកដែលជាកូនប្រុសនៅក្នុងផ្ទៃ»។ ដូចនេះឃើញថា វីជេ អាណូ ក៏ទទួលបានការចូលរួមត្រេកអរពីសំណាក់ក្រុមគ្រួសារ និងមិត្តរួមអាជីពរបស់នាងផងដែរ៕