ភ្នំពេញ៖ បើទោះបីជាលោក អ៊ិត សេដ្ឋា បានទទួលមរណភាពជាច្រើនខែហើយក្តី តែភាពស្និទ្ធស្នាលពីក្រុមការងារនៅក្រោមដំបូលទូរទស្សន៍ស៊ីធីអ៊ិន និងការយកចិត្តទុកដាក់ជួយមើលថែកូនៗលោក អ៊ិត សេដ្ឋា និងម្តាយជរា ស្ទើនឹងដូចសាច់ញាតិបង្កើត។ ខណៈដែលពិធីករ សាយ រតនៈ ដែលទើបនឹងវិលពីមន្ទីពេទ្យនៅប្រទេសថៃ ដែលត្រូវវះកាត់នោះ ក៏មកឆ្លៀតធ្វើខួបកំណើតឲ្យកូនប្រុសលោក អ៊ិត សេដ្ឋា ក្នុងភាពរីករាយផងដែរ។ កាលប្រលប់មិ្សលមិញនេះ ពិធីករស្រស់សង្ហារ លោក សាយ រតនៈ ធ្វើខួបកំណើតឲ្យកូនប្រុសរបស់លោក អ៊ិត សេដ្ឋា ដែលគំរប់អាយុ ១៦ឆ្នាំ ។ ដោយពិធីករលោក សាយ រតនៈ បានសរសេរថា៖ «រីករាយថ្ងៃខួបកំណើតក្មួយប្រុស អ៊ិត មនោរម្យ កូនប្រុសបង អ៊ិត សេដ្ឋា អាយុ 16ឆ្នាំ! ជួយ share ម្នាក់១ និង ជូនពរដល់ក្មួយប្រុសផង»៕