ភ្នំពេញ៖ បន្ទាប់ពីលេចលឺដំនឹងថា តារាសម្ដែង និងពិធីករ លោក យូ ឌីស្កូ កំពុងសម្រាកពេទ្យ និងស្ថិតក្នុងអាការៈធ្ងន់ធ្ងរទៀត ផងនោះប្រធានសមាគមសិល្បៈ អ្នកនាង ចន ច័ន្ទលក្ខិណា និងសិល្បៈជាច្រើនបាននាំគ្នាស្វះស្វែងខំប្រឹងជួយលោក យូ ឌីស្កូ​ អស់ពីកំលាំងកាយចិត្ត។ ជាមូយគ្នាផងនោះកញ្ញា ឌួង ហ្សូរីដា ក៏បានចូលរួមធ្វើការផ្ដល់ឈាមជាមួយនឹងប្អូនស្រីរបស់នាងផងដែរ។អ្នកនាងក៏បានបង្ហោះនៅលើគណនីយហ្វេសប៊ុករបស់នាងថា«អរគុណដល់លោកវេជ្ជបណ្ឌិតប្រធាន មជ្ឃមណ្ឌលជាតិផ្តល់ឈាម ដែលបាន ផ្តល់ឈាម២កំប្លោកជាការដោះដូរផ្ទាល់ដោយឈាមនាងខ្ញុំមួយប្លោក និងប្អូនស្រីមួយប្លោកដើម្បីជួយសង្រ្គោះ បង ស្កូ ក្នុងការ លាងឈាមក្នុងយប់នេះ។
បងស្កូត្រូវការបញ្ចូលឈាមប្រភេទ AB+ ចំនួន ៤ប្លោកទៀតនៅថ្ងៃស្អែក ប្រសិនបើមានបងប្អូន មិត្តសិល្បៈណាមានឈាមប្រភេទAB+សូមទាក់ទងមកប្អូនស្រីនាងខ្ញុំតាមរយៈលេខ 076 666 6627 ព្រោះថ្ងៃស្អែកវេលាម៉ោង ១០ព្រឹកនាងខ្ញុំនិងក្រុមសិល្បៈរបស់យើងនឹងទៅធ្វើការបរិច្ចាគឈាមនៅមជ្ឃមណ្ឌលជាតិផ្តល់ឈាមនៅមន្ទីររុស៊្សីដើម្បីជួយសង្រ្គោះគាត់។ តាមការផ្តល់ពត៌មានពីលោកវេជ្ជបណ្ឌិតនៅមជ្ឃមណ្ឌលជាតិផ្តល់ឈាម បានជំរាបថា ឈាមប្រភេទ AB+ ជាឈាមដែលកម្រមានអ្នកបរិច្ចាគ និង ខ្សត់ជាងគេបំផុត ដូច្នេះហើយ សូមអំពាវនាវអ្នកដែលមានឈាមប្រភេទ AB+ សូមមេត្តាជួយផង»។