ភ្នំពេញ៖ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន កំពុងជោគជ័យខ្លាំង ក្នុងការងារជាពិធីការិនី និងសម្តែងភាពយន្ត។ ក៏មានការកត់សម្គាល់ ពីមួយថ្ងៃទៅមួយថ្ងៃរូបឆោមសម្ផស្សក៏រឹតតែស្រស់ស្អាត ទាំងមានពាក្យពេចន៍លេចលើស្មើក្រោមពីហ្វូងកន្លង់ ធ្វើឲ្យពួកគេម្នាក់ៗចិញ្ចឹមចិត្ត លួចប៉ងប្រាថ្នាស្រងលម្អងបុប្ផាធម្មជាតិ មិនចង់ឃ្លាតមួយវិនាទី។

ដោយសារតែរូបសម្រស់ស្រស់ស្អាតរបស់តារារូបនេះបានធ្វើឲ្យបុរសជាច្រើន លង់ស្នេហ៍ លើរូបនាង និងប៉ងប្រាថ្នាចង់យកមក ណែបនិត្យជិតខ្លួន ប៉ុន្តែពិធីការិនីកូនកាត់អឺរ៉ុប រូបនេះ ហាក់បីដូចជាមិនសូវខ្វាយខ្វល់ពីរឿងស្នេហា ឬដៃគូរជីវិត ទើបធ្វើឲ្យបុរសៗខំ ចិញ្ចឹមចិត្តលួចប៉ងនាង ជាគូរជីវិតត្រូវខកចិត្តមិនស្ទើរឡើយ។ កន្លងមករាជនីសម្រស់ ហ៊ិន ច័ន្ទនីរ័ត្ន តែងតែទទួលបានពាក្យកោតសរសើរ យ៉ាងច្រើនអនេកពីសំណាក់មហាជនថា នាងគឺជាពិធីការិនីចាស់វស្សា ប៉ុន្តែសម្រស់ នៅតែវ័យក្មេង ពោលគឺរក្សាសម្រស់ហាក់ឲ្យនៅអមតៈ មិនប្រែប្រួលទៅណាសោះ៕