ភ្នំពេញ៖ តារាចម្រៀង និងសម្ដែង ឆៃ លីដាឡែន ដែលទើប និងរៀបការមិនទាន់នឹងដឹកដៃគ្នាទៅដល់ភូមិង៉ាផង បែរជាថ្មីៗនេះក៏មានចំណាយដំណឹងដ៏សោកស្តាយលើបង្គងជីវិតអាពាហ៍ពិពាហ៍ ធ្វើឲ្យមានការសង្ស័យថា នាងនឹងស្វាមីកំពុងមានបញ្ហាជាមួយជាគ្នា។

ស្របគ្នានោះនៅក្នុងគណនីហ្វេសប៊ុក តារាចម្រៀងយ៉េៗអ្នកនាង ឆៃលី ដាឡែន បានបង្ហោះសារ បង្ហាញពីការតាំងចិត្តលើខ្លួនឯង ដែលនាងថា ចាប់ពីថ្ងៃនឹងទៅខ្ញុំនឹងប្រាប់ខ្លួនឯងថាឈប់ខ្វល់»។ខណៈសារបន្តនាងសរសេរក្នុងន័យប្រហាក់ប្រហែកគ្នាថា «ឈប់គិតយើងជាអ្នកក្រ យើងមិនមានទ្រព្យដូចគេ ទោះយើងក្រតែយើងអាចរស់នៅស្រួលក្នុងជីវភាពសាមញ្ញ »។

តារាចម្រៀងរូបនេះក៏រៀបរាប់ថា វាមិនឡូយឆាយដូចគេតែយើង ក៏មានផ្ទះមានឡាននឹងការងារ ធ្វើហើយមានអ្នកស្រលាញ់ចូលចិត្តនឹងគាំទ្រ។ អញ្ចឹងយើងត្រូវធ្វើជីវិតយើងឲ្យមានន័យ ហើយសប្បាយមិនបាច់ទៅកើតទុកជាមួយមនុស្ស ដែលមើលមិនឃើញតម្លៃយើងទេសំខាន់អូននឹងប្រឹងដើម្បីខ្លួនអូនហើយគ្រួសារអូន ម្នាក់ឯងមិនស្លាប់ទេអូនប្រាប់ហើយ ចង់ទៅក៏ទៅៗ ចាប់ផ្តើមជាថ្មី»។