ភ្នំពេញ៖ ថ្មីៗនេះមានការខ្សឹបខ្សៀវដ៏គួរឲ្យចាប់អារម្មណ៍ ជុំវិញការត្រៀមជើងចាក់ចេញពីទ្រនំហង្សមាសរបស់តារាចម្រៀងអ្នកនាង ពេជ្រ សោភា។ ជាមួយនឹងការលើកឡើងថា ដោយសារមានគួរប្រជែងច្រើន។

ប្រភពដែលពន្លយពីរឿងនេះបន្តថា «ចាប់តាំងពីផលិតកម្មហង្សមាសបញ្ជ្រៀតច្បាមចូលតារាប្រុសស្រីចំណូលថ្មី មកចូលផលិតកម្មជាបន្តបន្ទាប់នោះ គឺគេកត់សម្គាល់ឃើញ ពេជ្រ សោភា ដូចជាមិនសូវមានអារម្មណ៍ល្អឡើយ រហូតមានពេលខ្លះនាងក៏ធ្លាប់លួចអន់ចិត្ត និយាយប្រាប់មនុស្សដែលជិតដិតជាមួយខ្លួនទៀតផង»។

តែយ៉ាងណា តារាចម្រៀងអ្នកនាង ពេជ្រ សោភា នៅមិនឃើញមានសារប្រតិកម្មឬក៏បកស្រាយនោះទេ។ ខណៈដែលប្រភពដដែលនោះនៅតែបន្តអះអាងថា « បើតាមដំណឹងអ្នកនាងពេជ្រ សោភា អាចនឹងចរចារត្រូវគ្នាជាមួយផលិតកម្មថ្មី ហើយព្រោះពេលនេះនាងដូចជាមិនសូវខ្វាយខ្វល់នឹងរឿង នៅហង្សមាសទៀតឡើយ។