ភ្នំពេញ៖ កាលពីប៉ុន្មានថ្ងៃមុននេះ លោក អឹុង សុក្រធារិទ្ធ ហៅ ដុកទ័រ រិទ្ធ បានចេញវីដេអូឃ្លីបធ្វើការរិះគន់ លោក ហម ឈរ៉ា ដែលជារៀមច្បងសិល្បៈយ៉ាងចាស់ដៃ ខណៈដែលរៀមច្បងសិល្បៈរូបនេះ បង្ហាញពីគោលជំហរថែរក្សា ជំរុញឲ្យការសរសេរអក្សរខ្មែរ ជំនួសការសរសេរភាសាអង់គ្លេស ដោយប្រើសូរខ្មែរ។
បន្ថែមពីការលើការរិះគន់រៀមច្បង តារាសម្តែងមានងារជា ដុកទ័រ រិទ្ធ ក៏ទទួលរងនូវការរិះគន់យ៉ាងចាស់ដៃវិញដែរ ពីមជ្ឈដ្ឋានមហាជន ។ ខណៈក៏មានការលើកឡើងថា «គ្រាន់តែមានការគាំទ្រ ជំរុញឲ្យការសរសេរអក្សរខ្មែរ ជំនួសការសរសេរភាសាអង់គ្លេស ដោយប្រើសូរខ្មែរ ពីលោក ហម ឈរ៉ា ហើយលោក រិទ្ធឯង បើមិនបានជួយចូកជួយចែវទេ កុំទៅយកជើងរាទឹកអី?»។
ខណៈនៅល្ចាចថ្ងៃទី២៧ខែកញ្ញានេះ មានជំនួបសិល្បករបីរូប មានលោក ហម ឈរ៉ា លោក តាំង គឹមសូ រួមនឹងលោក រិទ្ធ បានធ្វើវីដេអូផ្សាយផ្ទាល បកស្រាយពីគោលជំហ៊ដែលពញ្ញាក់ឲ្យមានការរិះគន់ ដែលលោក ហម ឈរ៉ា បង្ហាញពីជំហ៊មុននោះ។
