ភ្នំពេញ៖ អ្នកកំប្លែងស្រីវ័យក្មេងនាង វ៉ាន់ នីឡា បន្ទាប់ពីចំណងស្នេហ៍ពាក់កណ្តាលអាពាហ៍ពិពាហ៍ផ្ទុះភាពរកាំរកូសជាមួយគូដណ្តឹង ជាកូនប្រុសថៅកែល្ខោនបាសាក់។ប៉ុន្តែក្រោយពេលមានការបកស្រាយនិងសម្របសម្រួលពីសំណាក់លោក សុវណ្ណ រិទ្ធី ហៅលោកតា វ៉ិចទ័រ ដែលត្រូវជាឪពុក ដំណឹងនេះក៏ត្រូវបានស្ងប់ស្ងាត់ទៅវិញមួយរយៈខ្ចី។

ពេលភាពស្ងប់ស្ងាត់មិនទាន់បានប៉ុន្មានផង តារាកំប្លែងវ័យក្មេងកញ្ញា វ៉ាន់ នីឡា ក៏ស្រាបតែបង្កើតមន្ទិលសង្ស័យជាថ្មី បន្ទាប់ពី នាងបានទម្លាយសារមួយឃ្លាលើកនិយាយពីការបែកបាក់បង្កការចាប់អារម្មណ៍ខ្លាំង។ កញ្ញា វ៉ាន់ នីឡា បានបង្ហោះភ្ជាប់នូវរូបភាពមួយសន្លឹកជាមួយពាក្យថា «មានជួប មានព្រាត់អ្វីៗមិនទៀងទាត់ទេ»។ ប៉ុន្តែនាងពុំបាននិយាយអ្វីឲ្យវែងឆ្ងាយលើសពីនេះឡើយខណៈមានមហាជនជាច្រើនបានលើកជាសំនួរលើករណីនេះផងដែរ៕