ភ្នំពេញ៖ តារាសម្តែងមេម៉ាយកូនមួយ អ្នកនាង សុខ សោម៉ាវត្តី ដែលកំពុងល្បីថាជាគូស្នេហ៍ស័ក្តិសម ជាមួយនឹងកីឡាករបាល់ទាត់រូបសង្ហា លោក វ៉ា លីហេដ ក្រោយអ្នកទាំងពីរសម្តែងរឿងថា «ខូចចិត្តអាជីព»ជាមួយគ្នា។ បន្ថែមនោះ ពួកគេទាំងពីរញឹកញាប់បង្ហាញរូបថតផ្អែមល្ហែមនឹងគ្នា ខណៈដែលអ្នកមេម៉ាយរូបនេះ ក៏បានប្រកាស់ជំហ៊ថា អតីតកាលមិនមែនជាស្រមើស្រមៃ ត្រូវចាប់នោះគឺបច្ចុប្បន្នដែលខ្ញុំកំពុងអោប។
មួយរយៈក្រោយមកនេះ គេសង្កេតឃើញថា អ្នកមេម៉ាយកូនមួយ អ្នកនាង សុខ សោម៉ាវត្តី មិនត្រឹមតែបង្ហាញរូបភាពផ្អែមល្ហែមជាមួយនឹងកីឡាករបាល់ទាត់រូបសង្ហា លោក វ៉ា លីហេដ កាន់តែខ្លាំង ដែលពួកគេទាំងពីរបង្ហាញបន្តដំណើរកម្សាន្ត សាងភាពផ្អែមទៅដល់ប្រទេសថៃ បណ្តើរគ្នាទៅថតរូបជាលក្ខណៈគូស្នេហ៍ទៀតផង។
ព្រមនឹងមហាជនដាក់ការសង្ស័យកាន់តែខ្លាំងថា ភាពស្និទ្ធស្នាលពួកគេទាំងពីរមិនស្ថិតនៅលើដែនមិនមែនជាមិត្តភ័ក្កធម្មតានោះ អ្នកនាង សុខ សោម៉ាវត្តី ក៏បានបង្ហាញសារ ប្រកាស់ពីការសម្រេចចិត្តរបស់នាង ដែលថា អតីតកាលមិនមែនជាការស្រមើស្រមៃទេ។ ក្នុងសារនោះអ្នកនាងបានសរសេរថា “អ្នកខ្លះ ? គិតពីជីវិតអ្នកឲ្យល្អស្អាតទៅកុំយកពេលទំនេរអត់ប្រយោជន៍របស់អ្នកមកនិយាយអាក្រក់ពីខ្ញុំ អតីតកាលខ្ញុំអាក្រក់រឺល្អ ឈឺចាប់រឺសប្បាយយ៉ាងម៉េចក៏ដោយសំខាន់ពេលនេះគឺខ្ញុំកំពង់អោបបច្ចុប្បន្នកាលដ៏ស្រស់ស្អាតរបស់ខ្ញុំ។ នាង សុខ សោម៉ាវត្តី ក៏អះអាងថា «ខ្ញុំមិនដែលវិលមុខហាលថ្ងៃនឹងរឿងពីមុនរបស់ខ្ញុំផង»។
