ភ្នំពេញ៖ កាលពីចុងខែសីហា អ្នកនាង ខាត់ សុឃីម រួមនឹងស្វាមី លោក អ៊ិន សុបញ្ញា ហៅ ផាណូ បានធ្វើវីដូអូផ្សព្វផ្សាយនៅក្នុងគណនីហ្វេសប៊ុក ប្រកាសឲ្យដឹងពីដំណឹងនាងនឹងស្វាមីដឹកដៃគ្នាចេញទៅសម្តែងនៅប្រទេសបារាំងនៅចុងខែកញ្ញា ។

ដែលបង្កការភ្ញាក់ផ្អើលនឹងវត្តមានតារាចម្រៀងពហុជំនាញរួមនឹងស្វាមីបង្ហាញខ្លួននៅនឹងទីក្រុងបារីសដូចការប្រកាសកាលពីមួយខែមុននោះ គឺដំណឹងថា តារាចម្រៀងរួមនេះរួមនឹងស្វាមីក៏ឆ្លៀតធ្វើជំនួញពីស្រុកខ្មែរទៅលក់នៅទីក្រុងបារីស ធ្វើឲ្យខ្មែរនៅបារីសនោះស្ងើចផងដែរ។ នៅក្នុងគណនីហ្វេសប៊ុក អ្នកស្រី សុខន លី ដែលជាម្ចាស់ស្ពុនស័រធានាតារាចម្រៀង ពហុជំនាញនិងស្វាមី ក៏រួមនឹងតារាសម្តែងរូបសង្ហា លោកអេឡិច ចាន់ត្រា ទៅសម្តែងនៅប្រទេសបារាំង ដែលអ្នកស្រីក៏បង្ហោះរូបថត បង្ហាញពីដំណើរតារាចម្រៀងល្បីៗទៅពីកម្ពុជាឲ្យមហាជនបានឃើញ ពិសេសខ្មែរនៅបារាំងឲ្យមានការត្រៀមលក្ខណៈ ដើម្បីបានមកសប្បាយជាមួយគ្នានោះ ។ម្ចាស់ស្ពុនស័រ ដែលមុននេះបង្ហាញពីការស្ទង់មតិចង់ធានា ខេមរៈ សិរីមន្ត ទៅសម្តែងនៅវគ្គបន្ទាប់នោះ អ្នកស្រីក៏បានប្រកាសនៅក្នុងហ្វេសប៊ុកអ្នកស្រីទៀតថា «ស្វាគមមកដល់ទីក្រុងបារីស មានខាត់ សុឃីម លោក អេឡិច ចាន់ត្រា និងលោក អ៊ិន សុបញ្ជា( Welcom to paris Khat Sokhim , Alex Chandra , Khat Soudey and in Sopanha» ។ ក្នុងហ្វេសប៊ុកអ្នកស្ពុនស័រតារាវ័យជាង៦០ឆ្នាំរូបនេះ ក៏បានសរសេរផ្សព្វផ្សាយថា« មានត្រីងៀត ខាត់ សុឃីម Khat Sokhim យកមកពីរខ្មែរមក( ធ្វើងៀតខ្លួនឯង ) កូនចង់ទិញទេ ថ្ងៃ ។ ធ្វើឲ្យបណ្តាអ្នកគាំទ្រមានការភ្ញាក់ផ្អើល និងនឹកស្មាន់មិនដល់។ ខណៈអ្នកគាំទ្រខ្លះក៏លាន់មាត់ថា «ខាត់ សុឃីម បើធ្វើម៉ឹងៗម៉េចនឹងក្រទៅ គេហៅទៅសម្តែងបានលុយ ហើយក៏ឆ្លៀតធ្វើជំនួញពីកម្ពុជាទៀត »។