ភ្នំពេញ៖ តារាសម្តែងស្រីកញ្ញា ដួង ម៉ានិច ទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីទស្ស និកជនស្ទើរគ្រប់មជ្ឈដ្ឋាន ។ ទន្ទឹមនឹងនេះនាងក៏បានបង្ហាញនូវឈុតក្រៅឆាក ដូចឈុតស្នេហាពិតៗយ៉ាងផ្អែមស្អិត ស្និទ្ធដូចគ្រាផ្តើមស្នេហ៍ដំបូង។

ពីរូបថតជិះយោលទោងលេងៗជាមួយនឹងដៃគូរបស់ខ្លួនបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកក៏មានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីអ្នកលេងហ្វេសប៊ុកជាច្រើននាក់ ក្រោយពីបានទស្សនារួច។ ជាពិសេសនោះពួកគេក៏បានចូលមកបញ្ចេញមតិយោបល់ផ្សេងៗពីគ្នាតែរៀងៗខ្លួនព្រោងព្រាត នៅខាងក្រោមវីដេអូមួយនេះផងដែរ៕