ភ្នំពេញ៖ ទន្ទឹមនឹងភាពល្បីល្បាញរបស់តារាចម្រៀង កញ្ញា ឱក សុគន្ធកញ្ញា ទាំងរូបសម្ផស្សកាន់តែមានសម្រស់ស្រស់ស្អាត ឡើងពីមួយថ្ងៃទៅមួយថ្ងៃផងដែរ ។ជាពិសេសក្នុងបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក ក៏ដូចជានៅក្នុងអ៊ីនស្តារក្រាមរតារារូបនេះតែងតែឆ្លៀត បញ្ចេញសម្រស់នៅក្នុងឈុតស៊ិចស៊ីជារឿយៗនៅលើរបស់ខ្លួន។

បើយោងតាមគណនីយហ្វេសប៊ុករស់តារារូបនេះបានបង្ហោះរូបភាពរួមជាមួយនិងពាក្យពេចន៍មួយចំនួនថា«ស្វែងយល់ពីខ្លួនឯងឲ្យបានច្រើនជាងគេបំផុតមុននឹងឲ្យអ្នកដ៏ទៃស្វែងយល់អំពីយើង ក្លាហានទទួលយកចំណុចមិនល្អរបស់ខ្លួនរួចកែប្រែដើម្បីរក ឃើញចំណុចល្អ។ បំណងអាក្រក់របស់គេជាមេរៀនល្អរបស់យើង…! អាហារពេលល្ងាចសម្រាប់ថ្ងៃនេះ »។