ភ្នំពេញ៖ កញ្ញា ឌួង ហ្សូរីដា នៅមុននេះបន្តិច បានធ្វើឲ្យកញ្ញា ឌួង ហ្សូរីម៉ា ដែលជាប្អូនស្រីពៅ ស្រក់ទឹកភ្នែកផង និងភ្ញាក់ផ្អើលផង។ កន្លងមក កញ្ញា ឌួង ហ្សូរីដា ដែលជាតារាសម្តែងនិងជាប្រធានក្រុមហ៊ុនបង្ហាញម៉ូដ cambodia super model ហើយក៏ជាបង្គោលដ៏រឹងមាំ នៃគ្រួសារត្រកូល(ឌួង) ដែលមានម្តាយជាស្រ្តីមេម៉ាយ ។ នាងធ្លាប់បានប្រកាសថា នាងដែលខំធ្វើការសព្វថ្ងៃ គ្មានគិតអ្វីក្រៅពីជួយគ្រួសារ នឹងពិសេសគឺប្អូនស្រីពៅសំណព្វចិត្ត ប្អូន ហ្សូរីម៉ា ទាំងនាងក៏ជាក្មេងស្រីតូចម្នាក់នៅក្នុងគ្រួសារ ក្រៅពីទទួលបានការស្រឡាញ់ថ្នាក់ថ្នម នាងក៏ជាក្មេងស្រីម្នាក់ ធ្វើអ្វីឃ្នើសចិត្តមិនបាន ។ ក្នុងការអះអាងដូច្នេះកន្លងមក កញ្ញា ឌួង ហ្សូរីដា ក៏បង្ហើបទៀតថា «ហ្សូរីម៉ា ដ្បិតនាងធំ មានការងារមានចំណូល តែបើធ្វើអីខុសហើយមានការនិយាយស្តីអីបន្តិចបណ្តូចដឹងតែពីយុំ »។ដោយចង់ចាំនូវការទម្លាយរបស់ កញ្ញា ឌួង ហ្សូរីដា កន្លងមកនោះ ក៏ធ្វើឲ្យមហាជននឹកដល់ដំណក់ទឹកភ្នែករបស់ នាង ហ្សូរីម៉ាថ្មីៗ ខណៈដែលមានមតិមួយចំនួនថា «ទំនងជាបងស្រី ហ្សូរីដា ធ្វើអ្វីឲ្យនាងខឹងទៀតហើយ បានជាប្អូនស្រីពៅនាងម្នាក់នេះ ថ្នាំងថ្នាក់ចិត្តរហូតដល់យុំបែបនេះ»។ ប៉ុន្តែក្នុងនោះក៏មានអ្នកដឹងរឿងនៃមូលហេតុដំណក់ទឹកភ្នែក ហ្សូរីម៉ា ក៏បញ្ជាក់ថា «ហ្សូរីម៉ា យុំ មិនមែនមានរឿងអីត្រូវបងស្រីនាងស្តីបន្ទោសនោះទេ នាងយុំ ក៏ដោយសារនាងរំភើបចិត្តខ្លាំងនឹងទឹកចិត្តបងស្រីដ៏ល្អរបស់នាងម្នាក់នេះដែរ។ ខណៈនេះនៅក្នុងហ្វេស៊ុក កញ្ញា ឌួង ហ្សូរីដា ក៏បានបង្ហាញឲ្យដឹងពីមូលហេតុនៃដំណក់ទឹកភ្នែកប្អូនស្រី។ ខណៈសារនោះក៏បានបង្ហាញថា« កូនពៅ ពូកែខ្លាំងណាស់ អារឿង បោកចិត្តម្តាយ និង បងស្រី…! ដំបូងមុខ Sad រអ៊ូថា birthday គេកំសត់ណាស់ អត់មានអ្នកឲ្យកាដូទេ ដល់តែពេលម្តាយហុចកាដូដែលគេសន្សំលុយចង់បាន ស្រាប់តែបន្ទន់ឥរិយាបទ 360 Degree ហ្មង ។ តែសរសើរកូននឹងគ្រាន់បើដែរ មិនដែលទាមទាររឺចង់ធ្វើខួបធំដុំទេ»។