ប៉ុន្មានម៉ោងមុននេះបន្តិច អ្នកនាង ចន ច័ន្ចលក្ខិណា ជាតារាសម្តែងដែលមានប្រជាប្រិយភាព ដែលទើបនឹងទទួលបានដំណែងជាប្រធានសមាគមសិល្បករខ្មែរ ហាក់បង្ហាញពីក្តីបារម្ភខ្លាំងនឹងការថែរក្សាសម្ផស្ស។
តារាសម្តែងនិងម៉ូឌែលដែលមានបទពិសោធន៍លើការងារសិល្បៈរូបនេះ បានផុសសាររៀបរាប់នៅក្នុងបណ្តាញសង្គមយ៉ាងដូច្នេះថា«ហត់កាយ ហត់ចិត្តពេក មិនដែលគិតប្រឹងប្រែងថែរសម្រស់ ឬ កែកុនមុខមាត់ដូច ស្រីដទៃ តែមកដល់ពេលនេះ ទើបដឹងថាការប្រឹងរបស់ពួកគេគឺជារឿងត្រឹមត្រូវ។ ក្នុងសារដដែលនោះ អ្នកនាង ក៏ពោលទៀតថា ពេលនេះ ទាំងអាយុ ទាំងមុខ ទាំងសាច់ គឺកាន់តែចាស់ចង់ថែរសម្រស់ក៏ពិបាក សំណាងខ្ញុំស្គាល់ Amed Cambodia ដែលមានសេវាថែរសម្រស់ជាច្រើនសំរាប់ស្ត្រី ។ សម្រស់ជារឿងចាំបាច់ បំផុតសំរាប់ស្ត្រី»។
នេះបញ្ចាក់ឲ្យឃើញថាអ្នកនាង កំពុងតែមម៉ាញឹកក្នុងការងារយ៉ាងខ្លាំងរហូតដល់គ្មានពេលវេលាគិតគួរ ដល់សម្រស់របស់ខ្លួន។
