ភ្នំពេញ៖ ក្នុង​ទឹក​មុខ​ក៏​ប្រែស្រស់ថ្លាបន្តិច​ ក្រោយ​ពី​ទទួលបានការស្វះស្វែង ស្វែងរ​កកា​រ​ជួយ​ស​ង្គ្រោះ​ពីមិត្តភក្កិ​រួម​អាជីព នៅរសៀលថ្ងៃ​ទី​២៨ខែកញ្ញា នេះ លោក យូ ឌីស្កូ ដែល​កំពុង​គេងនៅ​លើគ្រែពេទ្យ​ ទទួលបាន​អំណោយឧបត្ថម្ភ​ជាថវិកាចំនួន​១លានរៀល ពីកំពូល​តារាចម្រៀង​ ខេមរៈ សិរិមន្ត ។

នៅ​មុននេះ​លោក ខេមរៈ សិរីមន្ត ដែល​ទទួល​បាន​ដំណឹង​ តារាដសម្តែង លោក យូ ឌីស្កូ ធ្លាក់​ខ្លួន​ឈឺជាទម្ងន់​ដោយ​ជំងឺ​ទឹ​កនោមប្រៃ នឹង​ត្រូវ​ការទាំងឈាម​ជាចាំបាច់​រួម​នឹង​ថវិកា លោកក៏ប្រកាស​តាមរយៈ អ្នក​នាង ចន ច័ន្ទលក្ខិណា ដែលជាប្រធានសមាគមសិល្បករ ខ្មែរ​​​​ជួយ​ឧបត្ថម្ភ​ដល់​ លោក យូ ឌីស្កូ​ចំនួន​១លានរៀល​។ ខណៈនេះ​ថវិកា ដែល​កំពូលតារា​ចម្រៀងរូបនេះ​បាន​ប្រកាសក៏​បានមក​ដល់ដៃ លោក យូ ឌីស្កូ ហើយដែរ តាមរយៈអ្នកនាង ចន ច័ន្ទលក្ខិណា ជានាំយកទៅប្រគល់ផ្ទាល់នៅ​កន្លែងគ្រែពេទ្យ​។

ជាមួយគ្នានោះ អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានបញ្ជាក់ថា «ថវិកា ១លានរៀលរបស់ លោក ខេមរៈ សិរីមន្ត ខ្ញុំ​ក៏បាន​យក​ទៅ​ប្រគល់ ជួន យូ ឌីស្កូហើយនៅ​ល្ងាចថ្ងៃទី​២៨​ខែ​កញ្ញានេះ ។ ក្នុងនោះ​ខ្ញុំក៏​បាន​ប្រគល់នូវ​ថវិកា ឧបត្ថម្ភ ពីមូលនិធិសិល្បៈចាស់ ជរា​ ឧបត្ថម្ភ​ដល់​យូ ឌីស្កូ ជាមួយគ្នានោះដែរ​»។