ភ្នំពេញ៖ តារាចម្រៀង ខេមរៈ សិរីមន្ត ដែលទើបនឹងធ្វើឲ្យមហាជនរួមនឹងអ្នកសិល្បៈស្ងើចសរសើរនឹងទឹកចិត្ត ដែលបានបរិច្ចាគថវិកាចំនួន១លានរៀលជូន យូ ឌីស្កូ ជាមួយនឹងប្រជាប្រិយភាពក៏កាន់តែមានសន្ទុះឡើងក្រោយទៅជ្រកនៅទ្រនំហង្សមាស ដែលបានប៉ះដៃគូចាស់ កញ្ញា ឱកសុគន្ធកញ្ញា។ ថ្មីៗក៏ធ្លាយដំណឹងថា កំពូលតារាចម្រៀងនិងជាអ្នកចំណូលថ្មីរបស់ហង្សមាសរូបនេះ ក៏ត្រៀមប៉ះគ្នា ពេជ្រ សោភា ។ ក្រោយពីលោក ខេមរៈ សិរីមន្ត បានផ្លាស់ចូលទ្រនំថ្មី ផលិតកម្មហង្សមាស តារាចម្រៀងរូបនេះក៏ទើបតែចេញចំនូន២ ជាមួយនឹងកញ្ញា ឱក សុគន្ធកញ្ញា គឺ “ស្ទឹងត្រែងបងអើយ” “អស់សិទ្ធិថែ តែនៅបារម្ភ” បានធ្វើឲ្យសន្ទុះនៃការគាំទ្រកាន់តែខ្លាំងៗ ។ កាន់តែធ្វើឲ្យមហាជមានការភ្ញាក់ផ្អើលនោះគឺ លោក ខេមរៈ សិរីមន្ត ត្រៀមនឹងចាប់ដៃគូជាមួយ តារាចម្រៀងចំណាយមាត់ញាតិ មេម៉ាយក្តៅស្រួយ អ្នកនាង ពេជ្រ សោភា ។ទន្ទឹមដំណឹង ខេមរៈ សិរីមន្ត ត្រៀមចាប់ដៃគូ ជាមួយពេជ្រ សោភា នោះ ក៏មានប្រភពបង្ហើបថា «ពួកគេនឹងចាប់ដៃគ្នាច្រៀងនិងសម្តែងរួមគ្នា មុននឹង សិរីមន្ត ចេញទៅសហរដ្ឋអាមេរិក។ ក្នុងការចាប់ដៃគូនេះផងដែរ គេជឿរថា និងធ្វើឲ្យអ្នកគាំទ្រមានការប្លែកក្នុងចិត្តខ្លាំង ជាមួយនឹងបទដែលសម្រិតសម្រាំង សម្រាប់តារាចម្រៀងទាំងពីរ»។