ភ្នំពេញ៖ នៅមុននេះ រំពេចពីដំណឹងលោក សុខ ជំនោរ ភ្ជាប់ពាក្យនិងនារីដ៏ស្រស់សោភា និងមានវ័យក្មេង ដែលនាំឲ្យមានការជជែកប្រដូចថា សុខ ជំនោរ រកបានគូដណ្តឹង ក្មេងហើយស្អាត់ជាង អតីតសង្សា កញ្ញា សុគន្ធ នីសា ក៏មានលេចឮដំណឹងថា សុគន្ធ នីសា ក៏ត្រៀមនឹងចូលរោងការឆាប់ៗផងដែរ។តែយ៉ាងណា ដំណឹងដែលឮថា តា​រា​ច​​ម្រៀងទៅណាមិនឆ្ងាយទ្រនំចាស់ ផលិតកម្មរស្មីហង្សមាស កញ្ញសសុគន្ធ នីសា មុននេះដែលថា នាងក៏ត្រៀ​ម​រៀ​ប​​ការឆាប់នោះ មិនសូវជាទទួលបានការចាប់អារម្មណ៍ប៉ុន្មាននោះទេ ខណៈមានមតិជាច្រើនក៏លើកឡើងថា កា​រ​លេចដំណឹងនេះ គ្រាន់តែជាការបង្វែអារម្មណ៍មហាជនប៉ុន្មាន ខណៈដែលមានការប្រដូចពីគូដណ្តឹងថ្មី របស់អតីតសង្សាគឺលោក សុខ ជំនោររកបានអ្នកថ្មីស្អាត់ជាងហើយនៅក្មេង។ ជាមួយគ្នានោះ ក៏មានការលើកឡើងទៀតថា «កន្លងមកក៏តារាចម្រៀងរូបនេះ មិនធ្លាប់បង្ហាញថា នាងមានគូហើយ ហើយក៏បង្ហើបពីគម្រោងរៀបចំគួរជីវិតដែរ »។

តែថ្មីៗនេះក៏ត្រូវបានគេទម្លាយថា ពេលនេះ សុគន្ធ នីសា មិននិយាយលេងទេ ។រឿងដំណឹងនាងត្រៀមរៀបការគឺជាការពិត»។ ជាមួយគ្នានោះក៏មានការបញ្ជាក់ផងដែរថា «សុគន្ធ នីសា នឹងដឹកដៃ អ្នកជំនួញខ្មែរអាមេរិកកាំង ឈ្មោះ សាំបា ចូលរោងការនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ ខាងមុខនេះ ហើយតាមគម្រោងនាងក៏មានហៅភ្ញៀវជាអ្នកសិល្បៈច្រើនដែរ»។