អូស្រ្តាលី៖ តារាចម្រៀង ខេម បានបកស្រាយបទចម្រៀងមួយបទគ្រាលោកកំពុងស្នាក់នៅប្រទេសអូស្រ្តាលី។ បទនោះលោកបង្ហាញថា ជាស្នាដៃតែងនិពន្ធ ពីបងប្រុសម្នាក់ធ្វើការនៅប្រទេសអូស្រ្តាលី មានចំណងជើងថា «ជីវិតកម្មករ Insulation ដែលមានលំនាំបទ«ជីវិត កម្មករត្បូង» របស់អធិរាជសម្លេងមាសលោកតា ស៊ីន ស៊ីសាមុត។

ប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍លើសពីទឹកដមសំឡេង ខេម បកស្រាយយ៉ាងពិរោះនោះ គឺសំឡេងទ្រហោយំរបស់ស្រ្តីរូបស្អាត់ម្នាក់ដែលនាងពោលហើយពោលទៀតថា ខេម ធ្វើឲ្យទប់អារម្មណ៍មិនពេលឭបទនេះ។ ព្រមជាមួយគ្នានោះ នៅក្នុងបណ្តាញសង្គមក៏លេចឡើងនូវស្រ្តីរូបសម្ផស្សដ៏ស្រស់សោភា ក៏សរសើរទាំងសំឡេង តារាចម្រៀង ខេម ច្រៀង ពីរោះ ក៏មានពាក្យពោលដដែលៗថា ខេម ធ្វើឲ្យខ្ញុំយំៗ ដោយមិនដឹងខ្លួន ដោយសាតែបទចម្រៀងនេះ»។

ក្នុងសំឡេងយំអន្តឺតអន្តក់បង្ហោះសាធារណៈ ដោយសាតែបងចម្រៀងលោក ខេម ច្រៀងនោះ នាងក៏ពោលថា បងយំ ព្រោះត្រូវសាច់រឿងបង បងកន្លងមកគិតតែពីចាយលុយប្តី ប្តីធ្វើការឆ្ងាយអូនមិនដែលដឹងថា សុខទុក្ខយ៉ាង ដឹងតែបានលុយមកហ៊ឺហារចាយលុយមិនគិត តែពេលបងស្តាប់ចម្រៀងប្អូនខេម បងដឹង បងនឹងឈប់ចាយលុយដូចមុនទៀតហើយ។ ខេម ដោយសារចម្រៀងប្អូន ធ្វើឲ្យបងដឹងខ្លួនខុសធ្ងន់ណាស់នឹងប្តី ហើយចេះគិតដល់សុខទុក្ខប្តីបងធ្វើការនៅឆ្ងាយ»។