ភ្នំពេញៈ ថ្មីៗនេះតារាសម្រៀងនិងសម្តែង នាង ស៊ឹម ថៃណា បានធ្វើឲ្យអ្នកគាំទ្រ មានការភ្ញាក់ផ្អើលនឹងរបរលក់ត្រីងៀតនៅតាមអនឡាញ ជាមួយនឹងការងារសិល្បៈក៏ស្ងាត់ដូចចោរលូចសេះ។ ប៉ុន្តែជាថ្មីតារាស្រីដែលកំពុងល្បីលើ ងារថ្មីថា ជាថៅកែត្រីងៀតរូបនេះ ក៏បង្ហាញសារទទួចសង្ឃឹមការងារភាពយន្តបន្ត។នៅក្នុងគណនីហ្វេសប៊ុក អតិ តតារាចម្រៀងផលិតកម្មថោន ដែលទទួចបានការចាប់អារម្មណ៍ពីសម្រស់ដើមទ្រូងសិចស៊ី នាង ស៊ឹម ថៃណា ជា មួយនឹងការបង្ហោះរូបថត រួមតារាសម្តែងកញ្ញា ញ៉ែម ចាន់ថន ក៏អមដោយតារាសម្តែងប្រុសលោក ថៃ ប៊ុននាង នៅក្នុងឈុតសម្លៀកបំពាក់បែបប្រពៃណីខ្មែរដ៏ស្រស់ស្អាត មកចូលរួមកម្មវិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់លើការផលិតនៃកម្មវិធីទូរទស្សន៍ «កុនខ្មែរ»។នាងក៏បានរំលេចសារបន្ថែមថា«ពេលខ្លះខ្ញុំស្លៀកពាក់សិចស៊ីពេលខ្លះខ្ញុំស្លៀកពាក់បែបស្ទីលមនុស្សប្រុស ធ្លាប់កាត់សក់ខ្លីដូចប្រុស លាបពណ៌ប្លែកៗ ប៉ុន្តែខ្ញុំនៅតែមិនភ្លេចអត្តសញ្ញាណរបស់ខ្លួនទេគឺខ្ញុំជាខ្មែរ នារីខ្មែរពិតៗ សញ្ជាតិខ្មែរពិតៗ»។ ដោយសាររូបភាពដែលនាងបានបង្ហាញនោះ ក៏បានបង្កឲ្យមានការលាន់មាត់កោតសរសើថា «អ៊ីយ៉ា!កញ្ញា ស៊ីម ថៃណា មានហាងឆេងថតកុនទៀតហ្ន!ឥឡូវនេះ!»។