ភ្នំពេញ៖ ក្រោយការបញ្ចប់វិវាទ ត្រឹមតែកាដូរ នាង ធី ជួនស្រាបៀ អាបេសេ ចំនួន ៣កេស ទៅដល់លោក សាន ប៊ុនធឿន។ គួរសត្រូវប្រែក្លាយជាមិត្តល្អូកល្អឺននឹងគ្នាមួយរំពេចមួយគូនេះ ក៏ដឹកដៃគ្នាចូលលេងកម្មវិធី «ស្ងាត់បានលុយ ដែលចាក់បញ្ចាំងក្នុងទូរទស្សន៏ CTNនោះ ។
នៅក្នុងគណនីហ្វេសប៊ុករបស់លោក សាន ប៊ុនធឿន នៅព្រឹកថ្ងៃទី១០ខែសីហា បានបង្ហោះរៀបរាប់ថា៖ ជីវិតគឺវាអ៊ីចឹង ផែនដីពិតជាវិលជុំមែនដូចពាក្យចាស់ មួយឃ្លាបានពោលថាគូព្រេងគឺវាមិនព្រាត់ទេ បើទោះបីមានគេមកពង្រាត់ក៏គង់តែមានថ្ងៃជួបគ្នាវិញដែរ!..គិតសព្វៗទៅជីវិតមនុស្សយើងប្រៀបបានដូចជាដានកង់រទេះអ៊ីចឹង ព្រាត់គ្នាថ្ងៃនេះគង់មានថ្ងៃណាមួយនឹងវិលជួបគ្នាវិញជាក់ជាមិនខាន។ លោក សាន ប៊ុនធឿន ឲ្យដឹងទៀតថា «ថ្ងៃនេះខ្ញុំបាទសាន្ត ប៊ុនធឿន និងប្អូន ធី សុវណ្ណថា ចង់និយាយពាក្យមួយឃ្លាថា …តោះបងប្អូនកុំមាត់អី .!! សុំស្ងាត់តែ បានលុយ !..នេះជាឈ្មោះហ្គេមមួយ នៅក្នុងកម្មវិធីរបស់ CTN ។
បើទោះជាឃើញថា នៅក្នុងបណ្តាញសង្គមមានការរិះគន់កប់ៗជាមួយនឹងពាក្យពេចន៍ចំអកឲ្យថា អូនជួបប្តឹង បងជួបផឹក យកគ្នាទៅសមណាស់ ពេលអូនដើរប្តឹងគេ យកលុយមកទិញABC ឲ្យបងផឹក។ ប៉ុន្តែលោក សាន ប៊ុនធឿន និង នាង ធី សុវណ្ណា មិនទៅឈឺក្បាលវិលមុខ បង្ហាញប្រត្តិកម្មតបតនោះដែរ ខណៈលោក លោក សាន ប៊ុនធឿន ក៏ទទួចឲ្យទស្សនិកជនចាំបើទូរទស្សន៍CTN ទស្សនាកម្មវិធីលោក ឡើងលេង និងនាង ធី សុវណ្ណ ថាឲ្យបានច្រើនទៀតផង។
