ភ្នំពេញ៖ គ្រូឣគ្គីនេត្រ ដែលជាគ្រូហោរាទស្សទាយ ធ្វើមន្តស្នេហ៍ ដែលមុននេះក៏ប្រកូកប្រកាសខ្លួន មានយុទ្ធសិល្ប៍បាញ់មិនមុតដុតមិនឆេះផងនោះ ជាមួយនឹងល្បីមានជំនួញរកស៊ីក៏ច្រើនរបរ។ ខណៈពេលនេះក៏ត្រូវល្បីប៉ូលីសនាំខ្លួនគ្រួសិល្ប៍ម្នាក់នេះចូលព័ន្ធនាគាទៅវិញ។

បើយោងតាមគណនីហ្វេសប៊ុកឈ្មោះ ឡុក សំរិត បានឲ្យដឹងថា «ជនសង្ស័យ ឈ្មោះ វ៉ាន់ សុខសីហា ហៅ ហោរ៉ា អគ្គីនេត្រ ត្រូវបានកម្លាំងសមត្ថកិច្ចការិយាល ក៦ នៃមន្ទីរប្រឆាំងគ្រឿងញៀនដឹកនាំដោយលោក ដាំ ឈឿន នាយករងមន្ទីរ ក្រោមការសម្របសម្រួលរបស់លោក អុំ សុភក្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជ ធានីភ្នំពេញ បានឃាត់ខ្លួនកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ ពាក់ព័ន្ធរឿង ជួញដូរគ្រឿងញៀន»។

ដំណឹងពីការចាប់ខ្លួន គ្រួអគ្គីនេត្រដែលល្បីមានយុទ្ធសិល្ប៍ពូកែ ទាំងមានជំនួញច្រើន នឹងចុងក្រោយបើកទាំងភោជនីដ្ឋានផងនោះ ក៏ធ្វើឲ្យមជ្ឈដ្ឋានមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយនឹងការលាន់មាត់ថា «ធ្វើដល់គ្រួសិល្ប៍ ល្បីទាំងរកចំណូលបាន ទៅរកស៊ីជួញដូរគ្រឿងញៀន »។