ភ្នំពេញ៖ បន្ទាប់ពីទទួលបានការគាំទ្រខ្លាំង ពីការហៅ កុមារា ធឿន បូរី មកឡើងច្រៀងកម្មវិធីប្រគំតន្រ្តី ក៏ដូចគ្នានិងការប្រកាសហៅស្រ្តីវ័យមានសំឡេងច្រៀងពិរោះស្រដៀងនឹងរាជនីសំឡេងមាស រស់ សេរីសុទ្ធា ។ លោក ចា រិទ្ធី អ្នកគ្រប់គ្រងកម្មវិធីកម្សាន្តនៅទូរទស្សន៍អាស៊ីអាគ្នេឃ៍ ពេលនេះក៏ប្រកាសរកក្មេងប្រុសពិការភ្នែកច្រៀងបទ អាហាម មកឡើងច្រៀងកម្មវិធី។ លោក ចា រិទ្ធី នៅមួយរយៈចុងក្រោយ ការគាំទ្រពីមជ្ឈដ្ឋានមហាជនបានផ្ទុះឡើងយ៉ាងខ្លាំង ពិសេសក្រោយពី អ្នកគ្រប់គ្រងកម្មវិធីកម្សាន្តទូរទស្សន៍អាស៊ីអាគ្នេឃ៍រូបនេះ ប្រកាសបើកភ្លើងខៀវឲ្យតារាចម្រៀងមហាជនមានឱកាសឡើងច្រៀងកម្មវិធីទូរទស្សន៍ដែលលោក គ្រប់គ្រង។

បន្ទាប់ពីហៅ កុមារា ធឿន បូរី ឡើងច្រៀងកម្មប្រគំតន្រ្តីចុងសប្តាហ៍ និងប្រកាសស្វែងរកស្រ្តី ឈ្មោះ ផាន ស៊ីណា ដែលកំពុងប្រកបរបរកម្មករនៅប្រទេសថៃ ទាំងមិនទាន់បានឃើញវត្តមានស្រ្តីវ័យចំណាស់ សំឡេងពិរោះ មិនចាញ់រាជនីសំឡេងមាស រស់ សេរីសុទ្ធា បានមកឡើងច្រៀងកម្មវិធីលោកផង ពេលនេះអ្នកផលិតកម្មវិធីកម្សាន្តទូរទស្សន៍អាស៊ីអាគ្នេឃ៍រូបនេះ ក៏ប្រកាសយ៉ាងទទួចរកក្មេងពិការភ្នែក ច្រៀងបទ អារហាម ដែលជាបទដើមរបស់នាយ ចឺម មកឡើងច្រៀងកម្មវិធី។ នៅក្នុងគណនីហ្វេសប៊ុក របស់លោក ចា រិទ្ធី បានសរសេរថា«សួរ ស្ដីបងប្អូនជាទីស្រលាញ់ទាំងអស់ ប្អូនប្រុសពិការភ្នែកម្នាក់នេះច្រៀងបានល្អណាស់ ខ្ញុំចង់អញ្ជើញគាត់មកច្រៀងក្នុងកម្មវិធីតន្ត្រីមហាជនរបស់ស្ថានីយទូរទស្សន៍អាស៊ីអគ្នេឃ៍ ប៉ុន្ដែខ្ញុំមិនដឹងថាទៅរកគាត់នៅទីណាទេ»។

លោក ចា រិទ្ធី បានទទួចសុំថា « ដូច្នេះបើបងប្អូនណាបានស្គាល់សូមជួយ ផ្ដល់ដំណឹងដល់ខ្ញុំផង សូមអរគុណទុកជាមុន» ។ បន្ទាប់ពីរប្អូនប្រុសពិការភ្នែកម្នាក់ឈ្មោះ ហៀក និត បានបកស្រាយ ចម្រៀងតាមរយះបទ : អារហាម Cove ដែលពិរោះ ពិរោះមិនចាញ់ម្ចាស់ ដើមនោះ ធ្វើអោយលោក ចា រិទ្ធី ប្រកាសរកដើម្បីអញ្ជើញប្អូនប្រុសមកច្រៀងក្នុងកម្មវិធីតន្ត្រីមហាជនរបស់ស្ថានីយទូរទស្សន៍អាស៊ីអគ្នេយ៏ ។