ភ្នំពេញ៖ នៅមុននេះតារាចម្រៀងនិង​ជាកូនស្រីតារាកំប្លែងជើងចាស់ លោក តា សង់ ស៊ីស កញ្ញា ស៊ុន ស្រីពេជ្រ បាន​សរសេរផុសនៅ​ក្នុង​គណនីហ្វេស​ប៊ុកនាង «សូមជំរាបសួរចា៎ ដល់​ម៉ោង​អាហារ​ថ្ងៃ​ត្រង់​ហើយ​បាន​អីញ៉ាំបាយចាស ? ។

ក្នុង​សារនោះតារាចម្រៀងពហុជំនាញ​វ័យ​ក្មេង កញ្ញា ស៊ុន ស្រីពេជ្រ បន្តថា «ជិតដ​ល់ពេ​ល​បង​​ប្អូនសុ​ភា​ព​នារី​មាន​កម្មវិធីហើយណា  ដូច្នេះ​សូម​ណែរ​នាំ​សំលៀក​បំពាក់​ខ្មែរ​មាន​ហូលផា​មួង​ដែល​នាង​ខ្​ញុំ​លក់​ក្នុ​ង​តំលៃ​សមរម្យ អាចនិយាយបានថា សំលៀកបំពាក់មួយទឹកតែនៅស្អាតថ្មី ដូច្នេះ​សុភាពនារីទាំង​ឡាយមិន​ចាំបាច់​ចំណាយ​ពេលដើរផ្សាររើសក្រណាត់សាច់ល្អៗ ពណ៌ដែលត្រូវចិត្ត មិនចាំបាច់ចំណាយ​ពេលទៅកាត់​រឺអង្គុយ​រក​ម៉ូតនាំតែខាតពេលវេលាទេណា មើលទៅពេញចិត្តអាចខលមក​ចូលសួររឺខលមកផ្ទាល់ក៏បាន 0975577780/010588618 តែសូមជំរាបថា សុភាពនារីដែលមានរៀងតូចៗ ( 50គីឡូចុះ អាច​សារេ​ចេញចូ​លបាន ) ។

ភ្ញាក់ផ្អើល​ជាមួយ​នឹងសារ កូនស្រី លោក​ តា សង់ ស៊ីស ប្រកូកប្រកាសលក់សំលៀកបំពាក់ ដែលនាងធ្លាប់​ប្រើនោះ គឺជាទឹកចិត្ត ដែលតារារូបនេះ ក៏បានប្រកាសដោយ​ចំហ រួម​ចំណែក​រំលែកទុក្ខ លោក យូ ឌីស្កូ ដែល​លោក​កំពុង​មានជំងឺធ្ងន់ធ្ងរ នឹងកំពុងសម្រាកនៅ​មន្ទីពេទ្យ ដែលត្រូវចំណាយថវិកាច្រើនជាចាំបាច់ប្រចាំថ្ងៃ​។ កូនស្រីតា សង់ ស៊ីស ជាតារាចម្រៀងល្បីរូបនេះ បានបង្ហាញ​ឲ្យ​ដឹងថា «មួយទៀត​នាងខ្ញុំ​ឃើញ​បង​ប្រុស យូ ឌីស្កូ មានជំងឺធ្ងន់ធ្ងរ​និងខ្វះថវិកា​ក្នុងការ​ព្យាបាល​ជំងឺ​ផង​នាងខ្ញុំនិងយកថវិការមួយចំនួនធំដែល​បានផ្ទាល់ពីការ​លក់​សំលៀកបំពាក់នេះ និងថវិការផ្ទាល់​ខ្លួនខ្លះ​យក​ទៅ​ជូន​បង​ប្រុស ​យូ ឌីស្កូ ​នៅមន្ទីរពេទ្យផ្ទាល់តែម្តង »។

តារាស្រីបង្ហាញពី​ទឹកចិត្តមនុស្សធម៌ជួយមិត្តរួម​អាជីពក្នុង​គ្រាមាន​ទុក្ខរូបនេះក៏​ទទួច​សុំ​ជំនួញ​ពី​អ្នកគាំទ្រដែរ ប៉ុន្តែមិន​មែនសុំ​ជំនួយជាថវិកានោះ​ទេ ។ ដោយ​នាងសរសេរថា «សូម​ជូនព​រអោយគាត់ឆាប់ជាសះស្បើយ និងអរគុណដល់បងប្អូនទុកជាមុន សូមជួយShareផងដើម្បីអោយនាងខ្ញុំលក់ឆាប់ដាច់»៕