ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣០ខែកញ្ញានេះ កញ្ញា វ៉ាន់ នីឡា ដែលជាប្អូនស្រីកវី សុខ ជំនោរ បានសរសេរនៅបង្ហាញនៅលើគណនីហ្វេសប៊ុកនាង ជម្រាបប្រាប់សាធារណៈជន ឲ្យដឹងថារូបនាង កំពុងស្ថិតក្នុងភាពភ័យខ្លាចជាថ្មី ដែលរំខានពីអតីតសង្សាជាមន្រ្តីប៉ូលីស ដែលតុលាការកាត់ក្តីជាប់ឃុំ២ឆ្នាំនិងពិន័យជាប្រាក់ចំនួន២០០លានរៀល កាលពីពាក់កណ្តាលខែមុននោះ។
ក្នុងសារ ដែលភ្ជាប់ទាំងឈ្មោះ លោក គុយ សិទ្ធីស័ក្ក ជាឈ្មោះអតីតសង្សា ដែលនាង វ៉ាន់ នីឡា ប្តឹងចោទពីបទ បរិហាកេរ្តិ៍និងទម្លាយរូបថតអាក្រាតកាយនាងជាច្រើនសន្លឹកត្រូវបានទម្លាយពេញនៅក្នុងបណ្តាញសង្គមនោះ នាង វ៉ាន់ នីឡា បានសរសេររៀបរាប់ឲ្យដឹងថា «អ្នកឯងចង់បានស្អីទៀត ? អស់ពីឆាត អស់ពីរផ្ញើរចំរៀង ឥឡូវខលយកមង »។
តែយ៉ាងណា នាង វ៉ាន់ នីឡា បានបង្ហាញថា អត់ចង់ផុសទេ តែដេកគិតសព្វទៅដូចជាជ្រុល អ្នកឯងនៅមានសិទ្ធសេរីភាព អ្នកឯងដេកសម្ងំទៅកុំមកមានវត្តមាននៅលើទូរសព្ទ័របស់ខ្ញុំ។ វ៉ាន់ នីឡា បញ្ជាក់ចុងក្រោយថា «វត្តមានមួយនេះប៉ះពាល់ដល់សតិអារម្មណ៍ខ្ញុំខ្លាំង»។
