ភ្នំពេញ៖ ជារៀងរាល់សប្ដាហ៍ ការផ្សាយផ្ទាល់របស់ទូរទស្សន៍សិល្បៈនៅលើបណ្តាញសង្គម ពីកម្មវិធីទស្សទាយចំណងជើងបទចម្រៀង (មរតកដើម) ក៏ផ្តល់ឱកាសអ្នកទស្សនាឈ្នះរង្វាន់ពីអ្នកទស្សនានៅរៀងរាល់សប្តាហ៍ផងដែរ ជាមួយភាពសុក្រិត។
ពីកម្មវិធីដែលបង្ហាញពីការលើកស្ទួយនិងការអភិរក្ស មរតកសិល្បៈចម្រៀងសម័យដើម ដែលមានពិធីករមានប្រជាប្រិយភាព នាយ ពែកមី រួមអ្នកនាង ខ្ញុង ក៏អមដោយតារាកិតិយស់ក៏ជាតារាល្បីៗនិងជាទីពេញនិយមពីមហាជននោះ ផ្សាយផ្ទាល់នៅរៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង៨កន្លះយប់រហូតដល់ម៉ោង១០យប់ ពីទូរទស្សន៍សិល្បៈនៅលើបណ្តាញសង្គម។ ពីកម្មវិធីក៏មានអ្នកឈ្នះរង្វាន់ជារៀងរាល់សប្តាហ៍ ដែលរង្វាន់មានដូចជា ឆ្នាំងសាកទូរស័ព្ទ ទូរស័ព្ទដៃសើរីទំនើប និងរង្វាន់ធំកុំព្យូទ័រ។
បើតាមការបញ្ជាក់ពីនាយ ពែកមី ដែលជាពិធីករក្នុងកម្មវិធី មរតកដើមនោះ បានដឹងថា កន្លងមកនៅរៀងរាល់សប្តាហ៍ មានបងប្អូនដែលទស្សនាកម្មវិធី មរតកដើម មានឈ្នះរង្វាន់ទូរស័ព្ទដៃឬក៏ឆ្នាំងសាកទូរស័ព្ទ ប៉ុន្តែដោយឡែកថ្ងៃសៅរ៍ទី២៣ខែកញ្ញា មុននេះ ក៏មានអ្នកទស្សនាកម្មវិធី មរតកដើម គាត់បានឈ្នះកុំព្យូទ័រមួយគ្រឿង »។
នាយ ពែក មី ក៏បានបញ្ជាក់ថា «អ្នកឈ្នះរង្វាន់កុំព្យូទ័រ ពីកម្មវិធី មរតកដើម របស់ទូរទស្សន៍សិល្បៈ នៅថ្ងៃសៅរ៍ទី៣០ខែកញ្ញានេះ គាត់នឹងមកទទួលនៅក្នុងម៉ោងផ្សាយផ្ទាល់ »។ចំណែកលក្ខខ័ណ ក្នុងការ ប្រកួតទស្សនិក ជនគ្រាន់តែ likeផេករបស់ទូរទស្សន៍សិល្បៈ និង Share កម្មវិធីដែលបានlikeហើយទាយចំណង ជើងបទចំរៀងជាការស្រេច។
