អូស្រ្តាលី​៖ លោក ឈុន សុធី ដែលជាសមាជិកក្រុមប្រឹក្សាភិបាល សមាគមសិល្បករខ្មែរ​ ដែល​កំពុង​ស្នាក់នៅ​ប្រទេ​ស​អូស្រ្តាលី ក្នុង​ដំណើរ​ទៅ​សម្តែង​នៅ​ដែន​កោះនោះ ដែល​សរ​សើរ​ពីសកម្ម​ភាព​សិល្បករសិល្បការិនី ជា​មួយ​នឹង​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​។លោក​ក៏​បង្ហាញ​សារ​លើ​ទឹក​ចិត្ត​ លោក យូ ឌីស្កូ ដែល​កំពុង​មាន​ជំងឺ​ដេក​នៅ​ក្នុងមន្ទីពេទ្យ​ នឹ​ង​សន្យា​ជួយ​ យូ ឌីស្កូ ក្រោយ​ពេលជាពីជំងឺ។

 

លោក បាន​បង្ហាញ​ឲ្យ​ដឹងថា កន្លងមក យូ ឌីស្កូ ធ្លាប់បាន​ទំនាក់​ទំនងចង់​សុំ​មក​សម្តែង​នៅ​ប្រទេស​ អូស្រ្តាលី ។ ​ប៉ុន្តែក៏​សូមទោសដែរ ឌីស្កូ ព្រោះថា មាន​តារាច្រើន​ត្រូវចេញ​មក​សម្តែ​ង​​បន្ត​បន្ទាប់ច្រើន​ »។ លោក ឈុន សុធី ដែលបន់​យ៉ាង​ទទួចឲ្យ​ យូ ឌីស្កូ ឆាប់ជាពី​ជំងឺ​និង​បាន​​ចូល​លេង​សិល្បៈវិញ​។ លោក​ក៏​បាន​បញ្ជាក់​ថា « ឌីស្កូ បងបន់ឲ្យប្អូនឆាប់ជា ហើយ​ជា​ពេល​ណា បងនឹង​រៀបចំឯកសារ ឲ្យឌីស្កូ បាន​មក​សម្តែង​នៅ​អូស្រ្តាលី ពេលនឹង​។ បង​សន្យា ស​ប្បាយចិត្ត​ឡើង​ ឌីស្កូ ហើយ​ក៏ប្រឹង​ថែរក្សាសុខភាព ឌីស្កូ នឹងបា​នស​ម្រេច​តាម​បំណ​ង​ម​ក​សម្តែងនៅ​ប្រទេសអូស្រ្តាលី​»។