ភ្នំពេញ៖ ព្រម​នឹង​ដំណើរ​​​ទៅ​ដល់​​ដែន​កោះ​អូស្រ្តាលី ក្នុង​នាទី​ដើម្បី​សម្តែង​សិល្បៈ​​ចែក​​ជូន​បងប្អូន​ខ្មែរនៅ​​ទី​​នោះ ទស្សនាកម្សាន្ត​ តារា​សម្តែង​វ័យ​ជ្រេ​អ្នកនាង ចាន់ តារាទី ក៏គាស់​​កកាយ​រឿងអតី​ត​កាល​ ដែល​រំលង​ជាង​​២០​ឆ្នាំ​ ដែល​មហាជន​​គ្មាន​នរណា​ម្នាក់​នឹក​ស្មាន​ដល់​នឹង​មាន​ការចង់​​ចាំ ចំពោះ​អតី​តកាល​ តារាសម្តែង​រូបនេះ​។

នៅ​ក្នុង​គណនី​ហ្វេសប៊ុក មុននឹង​ធ្វើ​ការបកស្រាយ​បទចម្រៀង​ ជាចំណង​ដៃអ្នក​គាំទ្រ​ស្តាប់​កម្សាន្ត​លេង គ្រាវត្តមាន​ស្ថិតនៅ​លើ​ដែន​កោះ​អូស្រ្តាលី​នោះ អ្នក​នាង ចាន់តារាទី ក៏​​ធ្វើ​ការ​អំពាវនាវ​ដល់បងប្អូនខ្មែរ​នៅ​ទី​​នោះ​​មេត្តាជួយ​គាំទ្រការ​សម្តែង​របស់​អ្នកនាង​ផង ដើម្បី​កំលាំង​ចិត្ត​អ្ន​កសិល្បៈ​ទៅពីកម្ពុជា​។  អ្នកនាង ចាន់ តារាទី ក៏​​បង្ហាញ​ប្រាប់​សាធារណៈជន​ថា ដំណើរ​មក​សម្តែង​នៅប្រទេសអូស្រ្តាលី​សម្រាប់​​អ្នកនាង​គឺ​ជាលើ​ក​ទី​មួយក្នុង​ប្រវត្តិ​ជីវិត​តស៊ូ​លើ​វិថី​សិល្បៈ៣០​ឆ្នាំ ហើយក៏​ដំណើរលើកទី១ ​តាមមក​​រកសង្សា ដែល​មក​រស់នៅ​​អូស្រ្តាលីនេះ​។

អ្នកនាង​ចាន់ តារាទី ក៏ប្រកាស​ឲ្យ​ដឹងថា «សង្សា​​ដែលមកចោល​​ខ្ញុំ​ តាំង​ពី​១៩៩០ឆ្នាំនោះ គាត់​​គឺជាតារាសម្តែង​ល្បី ហើយពេលនេះ​កំពុង​រស់​នៅ​លើ​ទឹក​ដី​អូស្ត្រាលី​នោះ ។ តែអ្វី​ដែល​ខ្ញុំ​ប្រកាសរកគាត់ពេលនេះ​ មិនចង់​បាន​អ្វី​ទេ គឺខ្ញុំ​ចង់​​ឲ្យ​គាត់​មក​​ជួបខ្ញុំពេលខ្ញុំទៅ​​សម្តែងនៅ​រដ្ឋ​ដែល​​គាត់​​រស់នៅ នឹង​បាន​មកសម្តែង​រួម​គ្នា​ ជាថ្មី​»។

អ្នកនាង​ចាន់   តារាទី ក៏​​បង្ហើប​ពី​សមាភាព​សង្សាចាស់អ្នកនាង ដែលថាបែកគ្នាតាំងពីឆ្នាំ​១៩៩០នោះ ។ ដោយ​អ្នកនាងបញ្ជាក់ថា «បងប្អូនក៏ស្គាល់ដែរ គាត់គឺជាតារាសម្តែង​ល្បី​កំពុង​រស់​​​នៅ​ទឹក​ដី​អូស្រ្តាលីនោះ គឺលោក ខៃ ប្រសិទ្ធ​»។ ទន្ទឹម​នឹងការបង្ហើបនោះ អ្នកនាង ចាន់ តារាទី បង្ហាញ​ឲ្យដឹង​ថា «កាលពីកំពុង​ឆ្នាំ១៩៩០ ខ្ញុំបាន​ថត​រឿង​មួយ​ រឿង​«ភ្នំពេញ​ស្នេហាខ្ញុំ​»ដែលសម្តែងរួមជាមួយ​លោក ខៃ ប្រសិទ្ធ ។ សម្តែងតួជាសង្សាខ្ញុំ ហើយ​គាត់​លាមក​រៀនក្រៅ​ប្រទេស មិនវិលវិញ ពេលនេះ​ ខ្ញុំមកតាម​រកដល់អូស្រ្តាលី ។ គាប់​ជូនខ្ញុំ​ក៏​​យករឿងនេះ​​មិននិយាយ​ភ្ជាប់​​សាច់​​រឿង​នឹង​ទៅ ។

អ្នកនាងបាន​បញ្ជាក់ថា «សាច់រឿង​​សំខាន់ គឺខ្ញុំចង់ជួបគាត់នឹង​សួរសុខទុក្ខ​មិត្តភក្កិបែកគ្នាយូរ ហើយ​នឹង​បានសម្តែង​រួមគ្នា​ចែកជួន​បងប្អូនទស្សនា»។