Wow! បទ «ដាច់ឆ្នាំថ្មីសល់អ្វីខ្លះ» របស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ទទួលបានចំណាត់ថ្នាក់ Top1 Trending ក្នុងខែនេះ

ពិតជាមិនធម្មតាទេ MV ចម្រៀង « ដាច់ឆ្នាំថ្មីសល់អ្វីខ្លះ » របស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានទទួលចំណាត់ថ្នាក់ Top1 Trending ក្នុងប្រទេស កម្ពុជា ។

ជាមួយនិងក្តីរំភើបនោះកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនថា « ខ្ញុំបាទ ខេមរៈ សិរីមន្ត ពិតជាមានក្តីរំភើបរីករាយខ្លាំងណាស់ បទ « ដាច់ឆ្នាំថ្មីសល់អ្វីខ្លះ » ទទួលបានចំណាត់ថ្នាក់លេខ ១ នៅក្នុង យូធូបក្នុងខែនេះ » ។

MV ចម្រៀង « ដាច់ឆ្នាំថ្មីសល់អ្វីខ្លះ ! » របស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត មានអ្នកមើលរហូតលដល់ជា ២លានដង ក្នុងរយៈពេលដ៏ខ្លី រហូតបានក្លាយទៅជា MV ចម្រៀងដែលជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងប្រទេសកម្ពុជា ក្នុងអំឡុងខែនេះ ។

អ្នកគាំទ្រជាច្រើនបានសរសើរថា កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ពិតជាធ្វើបានល្អក្នុង MV ចម្រៀងនេះ ទាំងបទចម្រៀង និង ការសម្តែង ជាពិសេសការថតនិងការកាត់តរបស់ក្រុមការងារនៅក្នុងផលិតកម្ម Galaxy Navatra បានទាក់ចិត្តអ្នកគាំទ្រខ្លាំង ។ ថ្វីដ្បិតតែ MV ចម្រៀង « ដាច់ឆ្នាំថ្មីសល់អ្វីខ្លះ » ចេញបានជិត១០ថ្ងៃហើយ តែសន្ទុះនៃការគាំទ្របទចម្រៀងនេះនៅតែមានជាហូរហែ ជាពិសេសទស្សនិកជននៅតែបើកស្តាប់ជាបន្តបន្ទាប់នៅក្នុងកម្មវិធីជួបជុំមិត្តភក្តិ និងកម្មវិធីជប់លៀងជាដើម…។

កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានសន្យាថា នឹងបន្តរិះរកបទចម្រៀងថ្មីៗ ហើយល្អៗ ដើម្បីចែករំលែកទៅដល់អ្នកគាំទ្រខ្លួនទុកជាកាដូនៅក្នុងឆ្នាំថ្មីខាងមុខនេះ។

 

Leave a Reply

Your email address will not be published. Required fields are marked *