ភ្នំពេញ៖ ក្រោយ​កាន់​តំណែង​ប្រធាន​សមាគមសិល្បករខ្មែរ អ្នក​នាង ចន ច័ន្ទលក្ខិណា ប្រកាស​ជំហ៊​គាំទ្រឲ្យ​មាន​ កម្ម​វិធីអាណាចក្រតារា​ មួយ​ឆ្នាំមាន​ម្តង។ បន្ថែម​នោះ​ប្រ​ធា​ន​ស​មាគមសិល្ប​ករ​​ដ៏​មាន​ប្រជាប្រិយ​ភាព​លើ​វិថីសិល្បៈ​រូបនេះ ក៏​ប្រកាស​ស្វែ​ង​រ​កដៃ​គូ​គាំ​ទ្រ​ ដើម្បី​រួមគ្នារំ​លេចវត្តមាន ព្រឹត្តិការណ៍សិល្បៈ​ថ្នាក់​ជាតិ​មួយ​នេះ​ ​ឡើងបន្ត​។

​កាលពី​ថ្ងៃ​ទី​៨​ខែសីហា លោក ហេង ឡុង ប្រធានក្រុមប្រឹក្សាភិបាល​នៃសមាគមសិល្បករ​ខ្មែរ បាន​បើកការប្រជុំនៅ​ទី​ស្នាក់ការសមាគមមិត្តសិល្បៈស្មគ្រចិត្តជួយសង្គម​ ដែល​មាន​ការចូលរួមពី​សមាជិកក្រុមប្រឹក្សាភិបាល មាន​លោក សុខ ជំនោរ លោក កុយ ស៊ីឌឿន លោក ថុន សារិទ្ធ និង​លោក សុធី ។

លោក ហេង ឡុង ឲ្យ​ដឹង​ថា ក្នុង​ការប្រជុំកាលពីថ្ងៃ​ទី​៨សីហា​​ យើងបាន​ឯកភាពគ្នា លើ​ចំ​ណុ​ចជាច្រើន​ មាន​ដូចជា ការ​បន្ត​កម្មវិធី​អាណាចក្រតារា  សុពលភាព១ឆ្នាំសម្រាប់ធ្វើ​ប័​ណ្ណ​ស​មាជិកសមាគម​  សមាគម​ជួយជ្រោមជ្រែងឧបត្ថម្ភតែសមាជិកផ្លូវការតែប៉ុណ្ណោះ ឯកភា​ព​តែង​តាំងទី​ប្រឹក្សាចំនួន​៤នាក់ ការផ្លាសប្តូរទីតាំងការិយាល័យ​មក​ទីតាំងថ្មី នៅខ​ណ្ឌ​ទួ​លគោ​ក​ និងប្រាក់​ខែបុគ្គលិកប្រចាំការ​ជាដើម​។

លោក ហេង ឡុង ក៏បាន​បញ្ជាក់​ដែរ «សមាគមសិល្បករខ្មែរក្នុង​អាណត្តិ​ អ្នកនាង ចន ច័ន្ទ​ល​ក្ខិណា ធ្វើ​ជាប្រធាន គាំទ្រឲ្យ​មានកម្មវិធីអាណាចក្រតារា​ ដែលជា​ព្រឹត្តិការណ៍សិល្បៈដ៏​ធំ​របស់​ជាតិ​និង​វប្បធម៌ផង​​ ឲ្យ​មាន​នៅរៀងរាល់ឆ្នាំម្តង​។ ដែលពេល​នេះស​មា​គ​ម​សិ​ល្ប​ក​រ​ខ្មែ​រ​  កំពុងស្វែងរកក្រុមហ៊ុនឬក៏ស្ថាប័នលើកស្ទួយវិស្ស័យ​សិល្បៈ ជួយសហការណ៍​ប​ង្កើត​កម្ម​វិ​ធី​អាណាចក្រតារានេះ »។ លោក ហេង ឡុង បាន​អំពាវទៀតថា បើ​ក្រុម​ហ៊ុ​ន​ឬ​ស្ថា​ប័​ណ្ណ​ណា​មានចំណាប់​អារម្មណ៍ ទំនាក់​ទំនងតាម លេ​ខ​ទូ​រ​ស័ព្ទ៖  ​ ០៧៧​ ៧៦​២៦​២៦/ ០១៧ ៩៩០ ៣៣២។