ភ្នំពេញ៖ នាង ដេននី ក្វាន់ ដែលបង្ហាញខ្លួននឹងការងារសិល្បៈ ពីការដើរបង្ហាញម៉ូដក្នុងពេលថ្មីៗនេះ ក្រោយពីត្រូវបានក្រសួងវប្បធម៌នឹងវិចិត្រសិល្បៈដាក់បំរាម ក្រោយលែងខ្លួនសិចស៊ីខ្លាំងលើសអស់សិល្បៈខ្មែរ។ នាងក៏ចេញសារប្រតិកម្មកក្រើតបណ្តាញសង្គម ទៅនឹងអ្នករិះគន់ក្មួយស្រី ដែល្បីថា មានមុខស្រដៀងនាង យ៉ាៗ តារាថៃល្បី។

ក្នុងហ្វេសប៊ុក នាង ដេននី ក្វាន់ តារាស្រីមិនសំចៃភាពសិចស៊ី លែងខ្លួនបង្ហាញរូបសម្ផស្សដ៏ស្រស់ខ្ចីរូបនេះបានថា«ឆ្ងល់នឹងនាង Jelly នឹងម៉េសមួយថ្ងៃៗរមាស់តែនឹងរឿងក្មួយស្រីល្អហួសរបស់ខ្ញុំ»។ នាង ដេននី ក្វាន់ ពោលថា«សង្សយ័ តែច្រណែនខ្លាចកូនខ្លួនឯងកើតមកមុខមិនស្អាតហើយមិនឆ្លាតទេដឹង.នែៗបើទំនេរខ្លាំងអង្គុយថែកូនក្នុងពោះនាងឯងអោយល្អទៅ កុំរមាស់មាត់អង្គុយទើសក្មួយខ្ញុំពេក ប្រយត្ន័កូនកើតមិនគ្រប់ខែទៅមីនាង. ខ្ញុំមិនមែនដាក់ទំនាយទេណាគ្រាន់តែបារម្ភជំនួស ហើយមួយទៀតមានផ្ទៃពោះចឹងកុំសូវញាំត្រាវពេកប្រយ័ត្នរមាស់ដល់កូននាងណា jelly ណប់ចិត្ត»។