ភ្នំពេញ៖ បន្ទាបពីរលោក យូឌី ស្កូ ធ្លាក់ខ្លួនឈឺមកក៏មានតារាសិល្បៈ ជាច្រើនបានទៅសួសុខទុក្ខនិងយកជំនួយឧបត្ថម្ភ មានជាថវិការ។ ជាថ្មីក្នុងគណនីយហ្វេសប៊ុក របសអ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរបានឲ្យដឹងថា«បង ទិត្យ ថាវរិទ្ធ និង ក្រុមការងារពិធីករ ពិធីការនីនៃទូរទស្សន៍ បាយ័ន្ត បានមកសួរសុខទុក្ខ លោក យូ ឌីស្កូ ព្រមទាំងជូនជាថវិការខ្លះដើម្បីទុកព្យាបាលជំងឺ។

 

ប្រធានសមាគមសិល្បករខ្មែរ ដែលបានចំណាយពេលយ៉ាងច្រើន គិតពីសុខទុក្ខអ្នកសិល្បៈ ពិសេសឃើញយ៉ាងសស្រាក់សស្រាំជួយលោក តារាភាពយន្ត យូ ឌីស្កូ ដែលដេកឈឺនោះ អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានលើកឡើងដែរថា«នាងខ្ញុំសូមអរគុណចំពោះទឹកចិត្តដ៏ល្អរបស់ បងប្រុស និង មិត្តភ័ក្ត្របងប្អូន ដែលបានមកសួរសុខទុក្ខគាត់ Thavrith Tith Rika Sweetie»អ្នកនាងបន្តទៀតថា«ខ្ញុំបានយកថវិការ របស់ប្អូន ទេព បូព្រឹក្ស 100$ Tep Boprek ថវិការរបស់ប្អូនស្រី គឹម លីហ្សា Liza Kem ដែលជាតារាចម្រៀងហើយបានទៅរស់នៅប្រទេស អូស្ត្រាលី បានផ្ញើរតាមរយះខ្ញុំចំនួន 50$ មកជូន លោក យូ ឌីស្កូ ។ ខ្ញុំសូមអរគុណចំពោះទឹកចិត្តរបស់អ្នកសិល្បៈដែលចេះជួុយរំលែកទុក្ខធុរះគ្នា »៕