ភ្នំពេញ៖ កាលពីរាត្រីថ្ងៃសៅរ៍ ទី៣០ កញ្ញា កន្លងទៅនេះ បេក្ខនារីម្នាក់ ដែល​​បាន​ចូល​រួម​ប្រលង​នៅ​ក្នុង​វិធី​ចម្រៀង «សំនៀងឯក» របស់ទូរទស្សន៍បាយ័ន បានទទួលនូវការរិះគន់ពីគណៈកម្មការជើងចាស់គឺអ្នកស្រី ហ៊ឹម ស៊ីវន ថាច្រៀងដូចកូនក្មេងច្រៀងលេង។បេក្ខនារី​​មួយរូបនេះ មកពីខេត្តសៀមរាបឈ្មោះ សុខ វិសាល ដោយបានបកស្រាយនូវបទចម្រៀងមួយបទក្រោមចំណងជើងថា «រាត្រីសេកុង» ជាបទមរតកដើម។
ក្រោយច្រៀងចប់បេក្ខនារី សុខ វិសាល ក៏បានទទួលនូវការរិះគន់ពីអ្នកស្រី ហ៊ឹម ស៊ីវន ភ្លាមៗ និងការកែប្រែ​ពីគ​ណៈ​កម្មការជើងចាស់ទាំងបីរូបទៀតផងដែរ។ ប៉ុន្តែអ្នកស្រី ហ៊ឹម ស៊ីវន ឯណេះវិញ ក៏ទទួលបាននូវការ​រិះ​គន់ធ្ងន់ៗពីអ្នកលេងបណ្តាញ​​សង្គម​​ហ្វេស​ប៊ុក​​​​ជា​​ច្រើន​​ដែរពីការរិះគន់របស់អ្នកស្រីទៅលើបេក្ខនារីម្នាក់នេះ។
គួរឱ្យដឹងផងដែរថាបេក្ខនារី សុខ វិសាល មិនបានទទួលឱកាសឈានទៅកាន់វគ្គបន្តទៀតទេ ដែលនេះគឺជាអ្វី​ដែល​គួរឱ្យ​​សោកស្តាយបំផុត។ តែទោះបីជាយ៉ាងណាបេក្ខនារីមួយរូបនេះនៅតែសប្បាយចិត្ត ដែលបាន​ទទួល​នូវ​បទពិសោធន៍ល្អៗពីតារាចម្រៀងជើងចាស់ទាំងបួនរូប។
 
 
https://www.facebook.com/samneangeak/videos/222225528310884/