ភ្នំពេញ៖ តារាសម្ដែងសាច់សខ្ចីកញ្ញា ដួង ម៉ានិច ដែលប្រិយមិត្តថា ជាតារាស្រីវ័យក្មេង និយមសម្ញែងសាច់ដុំដើមទ្រូង មិនញញើតការរិះគន់ ។ ពេលនេះនាងក៏បង្ហាញសារភ្ញាក់ផ្អើលដែលបំណងនាងបានសម្រេច។ មហិច្ឆិតា ដែលស្រីស្រស់ ដួង ម៉ានិច្ច ប្រកាសថា នាងធ្វើបានសម្រេចហើយនោះ ក៏ត្រូវបានគេទម្លាយថា នោះគឺ ជាផ្ទះវីឡាកូនកាត់ ដែលនាងទើបនឹងទៅ ហើយក៏កំពុងធ្វើការតុបតែលម្អបន្ថែមសោភ័ណ្ឌភាព មុននិងធ្វើពិធីឡើងផ្ទះថ្មីនោះ។

កញ្ញា ដួង ម៉ានិច្ច ក៏បានឲ្យដឹងដែរថា «លុយទិញផ្ទះហ្នឹងជាថវិកាដែលខ្ញុំ សន្សំបានពីសិល្បៈ និងចំណូលដែលបានមកពីការបើកហាង នៅប៉ៃលិន ហើយមួយចំណែកទៀតបងប្អូនខ្ញុំគាត់ជួយ មិនមានអ្នកធំណាម្នាក់ជួយខ្ញុំក្នុងការទិញផ្ទះនេះឡើយ»។