ជួយប្រាប់ផង៖ តារាភាពយន្ត ខៃ ប្រសិទ្ធ ប្រកាសស្វែងរកក្មេងស្រីកម្សត់ យកធ្វើជាកូន

0
357

អូស្រ្តាលី៖ ពីដែនកោះអូស្ត្រាលីតារាសម្តែងជើងចាស់លោក ខៃ ប្រសិទ្ធ ដែលរស់ឆ្ងាយពីទឹកដីកំណើត ក៏បង្ហាញនូវក្តីអាណិតអាសូរ ដល់ស្រ្តី ដែលប៉ងបញ្ចប់ជីវិតខ្លួនឯង លោតចូលទឹកចតុមុខ ដែលបណ្តាញសង្គមក៏បានផ្សព្វផ្សាយ បង្ហាញពីការពោលតូចចិត្តនិងវសនា ថា ចង់ទទួលយកនាងធ្វើជាកូនចិញ្ចឹម។

គួររំលឹកថា លោក ខៃ ប្រសិទ្ធ ដែលចាកទឹកដីកំណើតទៅរស់នៅដែនកោះអូស្រ្តាលី លោកតែងបង្ហាញក្តីអាណិត អាសូរមកដល់ជាតិកំណើត រស់ក្នុងសភាពក្រីក្រ កុមារកំព្រា ផ្តល់ជាជំនួញឧបត្ថមជាបន្តបន្ទាប់ ។

ជាងនេះទៅទៀត មុននេះតារាភាពយន្តជើងចាស់រូបនេះក៏បានបរិច្ចាគថវិកាផ្ទាល់ខ្លួន ដល់ទៅខ្ទង់ម៉ឺនដុល្លារសង្គ្រោះជីវិតតារាសម្តែងវ័យ ក្មេង ដែលជួបបញ្ហាសុខភាព ប្រឈមនឹងក្តីស្លាប់ ដាច់សរសៃប្រើសបេះដូង នាង ពេជ្រ ចរណៃ រហូលក្លាយជានារីសិល្បការិនី ក្បាច់គុនល្បុកក្តោរស់ក្នុងភាពស្រស់ប្រិមប្រិយឡើងវិញ។

ពីទឹកចិត្តអាណិតអាសូរដល់អ្នកក្រខ្សត់ ដែលលោក ខៃ ប្រសិទ្ធ តែងតែធ្វើមុននេះ លោកក៏បានបង្ហាញក្តីអាណិតដល់ស្រ្តីដែលប៉ងបញ្ចប់ជីវិត ដោយការលោតទឹកសម្លាប់ខ្លួន តាមរយៈសាររៀបរាប់​លើ​​បណ្ដាញសង្គមរបស់លោកថា«ខ្ញុំកំពុងស្វែងរកក្មេងស្រីដ៏កំសត់ម្នាក់នេះ បើមានមិត្តៗដឹងថានាងនៅទីណា ឬក៏នរណា ដែលអាចឱ្យខ្ញុំទាក់ទងទៅ ដើម្បីជួយនាងបាន»។

ខណៈលោកបង្ហាញជំហរជួយដល់ក្មេងស្រីរូបនេះទៀតថា«សូមទាក់ទង ឬក៏ផ្ញើរសារមកខ្ញុំផង ព្រោះថាខ្ញុំអាចទទួលនាង យកមកធ្វើជាកូនស្រីរបស់ខ្ញុំបាន។ ខ្ញុំជឿជាក់ថា នាងបានតស៊ូរស់ទាំងត្រដរ នាងពិតជាត្រូវការជំនួយខ្លាំងណាស់»។

Comments