ចំណងស្នេហ៍នាង Kim Kardashian និងតារាភាពយន្ត តារាកំប្លែងអាមេរិក លោក Pete Davidson ត្រូវបានបញ្ចប់។ ទំនាក់ទំនងស្នេហាខុសវ័យរបស់គូស្នេហ៍គូនេះ ចាប់ផ្តើមឡើងនៅខែតុលាឆ្នាំ២០២១ ហើយទំនាក់ទំនងពួកគេទាំង២នាក់បានបញ្ចប់នៅសប្តាហ៍នេះ។ នេះបើតាមការអោយដឹងពីសារព័ត៌មានកំសាន្តបរទេសPEOPLE។
«មូលហេតុនៃការបញ្ចប់ចំណងស្នេហ៍នេះ ដោយសារពួកគេទាំងពីរនាក់មានការមមាញឹកការងារច្រើនខ្លាំង» នេះបើតាមប្រភពជិតស្និទ្ធប្រាប់សារព័ត៌មាន។ ប្រភពដដែលបន្តថា ពួកគេទាំងពីរនាក់ធ្វើដំណើរគ្រប់ពេល ហើយមានការពិបាកណាស់សម្រាប់ការថែរក្សាចំណងស្នេហ៍»។
សារព័ត៌មានកំសាន្តបរទេស E! News ចុះផ្សាយពីដំណឹងបែកបាក់ស្នេហាបុរសវ័យក្មេងអាយុ២៨ឆ្នាំ និងនារីចំណាស់នាងKardashian អាយុ៤១ឆ្នាំនេះ មុនគេ។ យ៉ាងណាក៏ដោយ នៅមិនទាន់មានការបញ្ជាក់ផ្ទាល់ពីសាមីខ្លួនទាំងពីរនៅឡើយទេ។
នាង Kim Kardashian ជាតារាសិល្បៈ និងជាអ្នកជំនួញមួយរូបមានកូន៤នាក់។ នាងជាសេដ្ឋីនីមួយរូបមានទ្រព្យសម្បត្តិ១,៤ពាន់លានដុល្លារអាមេរិក។ ចំណែក Pete Davidson ជាតារាកំប្លែងនិងតារាភាពយន្តអាមេរិក៕