ភ្នំពេញ៖ តារាកំប្លែងវ័យក្មេងកញ្ញា វ៉ាន់ នីឡា មិ្សលមិញនេះបានធ្វើឲ្យអ្នកនិយមប្រើប្រាសបណ្តាញសង្គមជាច្រើនមានការមិនពេញចិត្តយ៉ាងខ្លាំង ពីទង្វើរបស់នាងធ្វើទៅកាន់មិត្តជិតស្និទ្ធ។ នៅក្នុងគណនីហ្វេសប៊ុក អ្នកកំប្លែងស្រីវ័យក្មេង និងជាកូនស្រីសំណប់ចិត្ត លោក តា វ៉ិចទ័រ កញ្ញា វ៉ាន់ នីឡា ដែលកំពុងធ្វើឲ្យមហាជនតាមដាន់ពីជីវិតគូពាក់កណ្តាលអាពាហ៍ពិពាហ៍ ជាមួយនិងកូនប្រុសថៅកែល្ខោនបាសាក់ភី សុគ​ន្ធី នាងបាន បានធ្វើវីដេអូឃ្លីបវីដេអូជូនពរមិត្តភក្តិល្អរបស់នាងនៅក្នុងថ្ងៃខួបកំណើត និងជំនួសពីនំខេកទៅជាបាយមួយចាន ជាមួយនឹងធូបបីសរសៃ។ បើទោះបីជាធ្វើដើម្បីមិត្តភ័ត្តិក៏ដោយតែទង្វើររបស់នាង ពុំមានការសរសើរនោះទេ បែរជាទទួលការរិះគន់ថា នាងធ្វើពិធីខួបកំណើតឲ្យមិត្ត ដូចជាបុណ្យសពខ្លាំងណាស់ ព្រោះមានការអុជធូប នៅលើបាយ៕