តារាចម្រៀងស្រីល្បីឈ្មោះប្រចាំផលិតកម្ម ហង្សមាស កញ្ញា សួស វីសា ត្រូវបានអ្នកលេង Facebook ម្នាក់ចោទប្រកាន់ថានាងបានមានទំនាក់ទំនងជាមួយនាយករដ្ឋមន្ត្រី សមាគមសិល្បករខ្មែរ ដែលមានអ្នកនាង ចន ច័ន្ទលក្ខិណា ជាប្រធាន ក៏បានចេញមកធ្វើការបដិសេធ និងថ្កោលទោសចំពោះម្ចាស់គណនី Facebook ឈ្មោះថា Chham Chhany រូបនោះផងដែរ។​​

កញ្ញា សួស វីសា បានធ្វើការបកស្រាយនៅលើ Facebook នាងថា៖ “ជួយស៊ែរជាបន្ទាន់ផង នាងខ្ញុំ សួស វីសា សូមធ្វើការឆ្លើយតបទៅជនអគតិម្ចាស់គណនី Facebook ឈ្មោះ Chham Chhany ថា៖ គួរមានគុណធម៌ និងសិលធម៌ជាមនុស្សផង មិនត្រូវធ្វើជាមនុស្សខ្វះការអប់រំ ប្រៀនប្រដៅ ដូចលោកឡើយ។ ខ្ញុំសូមប្រកាសជូនសារធារណ:ជនមេត្តាជ្រាបថា៖ នាងខ្ញុំសូមបញ្ជាក់ថា៖ នាងខ្ញុំមិនដែលបានជួបសម្តេចដោយផ្ទាល់សូម្បីតែម្តងឡើយ។

នាងខ្ញុំសុំថ្កោលទោស និងបដិសេធដាច់អហង្កាចំពោះអំពើបរិហារកេរ្ត៍ និងជេរប្រមាថ ម៉ាក់ងាយមកលើរូបនាងខ្ញុំ ជាពិសេសថ្នាក់ដឹកនាំជាទីគោរពស្រលាញ់បំផុតនៃយើង។​សូមអរគុណ