ភ្នំពេញ៖ ក្នុងវ័យដ៏ក្មេងខ្ចី ២០ឆ្នាំ កញ្ញា សូ លីហ្សា ដែលជាតារាសម្តែងមិនញញើតនឹងឈុតលែងខ្លួន សិចស៊ី មួយរយៈនេះ គេសង្កេតឃើញថា នាងហាក់បីដូចជាស្ងប់ស្ងាត់ពីរង្វង់សិល្បៈ ទាំងសម្តែងកាយវិការ ក្នុងបទចម្រៀង។

ទន្ទឹមនឹងការទន្ទឹងពីក្រុមបុរសៗចង់ឃើញប្រាណនិងសម្ផស្ស នាង ដ៏សិចស៊ីនោះ នៅក្នុងគណនីហ្វេសប៊ុកតារាស្រីរូបនេះ បែរជាបង្ហាញឲ្យឃើញនូវសារទួញរៀបរាប់ទំនងជាខូចលើបញ្ហាអ្វីមួយនឹងធ្ងន់ធ្ងរទៀតផង។ នៅក្នុងសារទួញខូចចិត្តនោះ នាង សូ លីហ្សា រៀបរាប់ថា៖ «ធ្វើមេចខ្ញុំគ្មានតម្លៃអោយអ្នកចង់ចាំ ខ្ញុំមានបេះដូងខ្ញុំ ក៏ចេះអន់ចិត្តធ្វើម៉េច បើពេលនេះខ្ញុំក្រ ខ្ញុំធ្លាក់ខ្លួនចឹងហើយទើបអ្នកបំភ្លេចខ្ញុំ អរគុណពេលវេលាកន្លង មកដែរធ្វើអោយខ្ញុំស្គាល់អ្នក»។

តែយ៉ាងណា នាង លីហ្សា បែរជាអះអាងបង្វែសារខូចចិត្តនោះ ជៀសពីការយល់ឃើញក្នុងរឿងស្នេហា។ ដោយនាងលើកឡើងថា «សូមបញ្ជាក់មិនមែនរឿងស្នេហាទេ អោយចាំក្នុងខួរ ណាហ្សា ហ្នឹងហើយអាចឫកស្រលាញ់រាប់អាន គេស្មោះត្រង់និងគេពេក ចុងក្រោយគេទាត់យើងចោលចឹងហើយម៉េចក៏ល្ងង់ម៉េះ ហាស់អោយវាចេះចង់ចាំក្នុងខួរក្បាលផងទៅ»។