ភ្នំពេញ៖ កញ្ញា សុខ ស្រីម៉ុច នៅមុននេះបានផ្ទុះឡើងនូវភាពហ៊ឺហារផ្លែក ជាមួយនឹងការប្រើប្រាស់សម្ភារៈនិយម។ ប៉ុន្តែអ្វីដែលមិននឹកស្មាននោះ ពេលនេះ នាងក៏បែរជាត្អូញថា ភាពហ៊ឺហារនោះ បានជ្រុះបាត់ទៅវិញអស់ហើយ។
កញ្ញា សុខ ស្រីម៉ុច ដែលមានងារជាតារាសម្តែងថ្ពាល់ខួច និងមានទម្រងមុខស្រដៀងនឹង អ្នកនាង ដាញ់ ម៉ូនីកា ដែលកំពុងរស់នៅប្រទេសអូស្រ្តាលីនោះ នាងក៏បានពោលថា «រាល់ថ្ងៃនេះខ្ញុំដូចជាខ្លាចរអាចនឹងព័ត៌មានដែលថា ខ្ញុំមានអ្នកចិញ្ចឹម។ មិនដឹងពេលណាបានឈប់តាមមកលងបន្លាចទៀតទេ»។
ស្រីម៉ុច ក៏បានលើកឡើងថា «ពីមុនមានគេ(មិត្តភក្តិនឹងអ្នកស្គាល់គ្នា)ជួយខ្ញុំច្រើននៅក្នុងវិស័យសិល្បៈ ដូច្នេះហើយទើបខ្ញុំមានឱកាសការច្រើន ហើយប្រាក់ចំណូលក៏រកបានគួរសម លុះដល់គេចេះតែល្បីថា ខ្ញុំមានគេចិញ្ចឹមមកឱកាសរកប្រាក់ នឹងកេរ្ថិ៍ឈ្មោះរបស់ខ្ញុំក៏ហាក់ថមថយទៅវិញ»។ តារាសម្តែងដែលមានសម្ផស្សមុខគួរឲ្យខ្នាញ់មានកំណើតពីខេត្តកំពង់ធំរូបនេះបញ្ជាក់ថា«ព្រោះតែគេយល់ថា ខ្ញុំមានគេឧបត្ថម្ភហើយ ទើបធ្វើឲ្យមានការយល់ច្រឡំទៀត ហើយក៏នាំឲ្យការងាររកចំណូលក៏ថមថយដែរ »។
