ភ្នំពេញ ៖ នៅព្រឹកនេះគេបានឃើញពិធីករពូកែវោហារលោក ប៉ែន ចំរ៉ុង បង្ហាញរូបភាពនំខេកមួយព្រមទាំងថ្លែងសារបែបរំភើបចំពោះថ្ងៃពិសេសរបស់ខ្លួននាប៉ុន្មានថ្ងៃនេះ។
លោក ប៉ែន ចំរ៉ុង បានថ្លែងលើគណនីហ្វេសប៊ុកលោកថា «នុំដ៏តូចមួយ ពណ៌សគ្រាន់តែដាក់ឈ្មោះ ប៉ែន ចំរ៉ុង ហេតុអីធ្វីអោយបេះដូងខ្ញុំរំភើបម្ល៉េះ អរគុណទឹកចិត្តស្មោះស ហើយរួមគ្នាធ្វើអោយខ្ញុំរំភើបក្នុងថ្ងៃពិសេសរបស់ខ្ញុំ អរគុណបងប្អូនទាំងអស់គ្នា»។ ស្របពេលលោកបានថ្លែងពីអារម្មណ៍រំភើបកាត់ថ្លៃមិនបាននេះអ្នកគាំទ្រលោក បានចូលមកជូនពរជាច្រើន ដែលធ្វើឲ្យអារម្មណ៍របស់តារារូបនេះកាន់តែរំភើបថែមទៀត៕
