ភ្នំពេញ៖ មុននេះប៉ុន្មានម៉ោងមានការជជែក និងស៊ែរតៗគ្នាពីវិដេអូឈ្លោះគ្នាបែកផ្សែងមួយព្រោះរឿងលួចថតគេ របស់បងប្រុសម្នាក់ដែលបានលួចថត មនុស្សប៉ុន្មាននាក់កំពុងហូបចុកលើទឹកជ្រោះ ក៏បានពង្រាយសម្រាមពាសវាលពាសកាលចូលទៅទឹកជ្រោះកំពុងហូរផងដែរ។
ក្នុងនោះមានបុរសម្នាក់ពាក់អាវពណ៌លឿង ត្រូវបានគេស្គាល់ថា ជាអ្នកសិល្បៈ ដែលមានឈ្មោះថា លោកម៉ាដូណា។ បន្ទាប់មកទៀតយោងតាមវិដេអូ ឃើញថាមានការទាស់សំដីគ្នាជាខ្លាំងផងដែរ។ សូមជួយឲ្យយោបល់ផង តើអ្នកលួចថតខុស ឬអ្នកចោលសម្រាមខុស??? សូមជួយស៊ែរ ចែករំលែកឲ្យបានច្រើនផង ទុកជាគំរូដល់អ្នកដទៃទៀត!!!
