ភ្នំពេញ៖ អ្នកនាង ម៉េង កែវពេជ្ជតា ដែលលើកទាំងពាក្យចាស់ពោលថា ពុតគ្រូកុំត្រាប់ ច្បាប់គ្រូអោយយក ។ កោកៗ សឹកមាត់ត្រដោកឆ្អែតពោះក្របី ។ អ្នកដែលត្រង់រមែងទទួលរងរបួសច្រើនជាងអ្នកក្រឡិចក្រឡុច ។ ការដែលអាចទទួលយកបាននូវគ្រប់រស់ជាតិក៍ជាភាពរឹងមាំសំរាប់ខ្លួនឯងដែរ ។ គ្មានការបង្រៀនណាដែលត្រជាក់ស្រេបរហូតនោះទេ ។ សូមបញ្ចប់រឿងនេះសិនចុះ ។
តារាចម្រៀងម៉េង កែវពេជ្ជតា បានលើកឡើងបន្តថា «បើយើងនិយាយរឿងរិះគន់ក្នុងន័យស្ថាបនាពីមហាជន យើងខ្ញុំទទួលយកបានដោយរីករាយ ។ ប៉ុន្តែការរិះគន់របស់ម្នាក់នេះចូលលក្ខណៈលើសហើយ.. លើសខ្លាំងទៀតផង។ តើហេតុអីក៏អ្នករិះគន់ម្នាក់ហ្នឹងចូលចិត្តយកមនុស្សមកប្រៀបធៀបគ្នាម្លេះ ? ឬគាត់កំពុងព្យាយាមអោយអ្នកសិល្បៈខាំគ្នាដោយសារប្រយោជន៍បន្តិចបន្តួចហ្នឹង ? ឬចង់អោយតារា និងទូរទស្សន៍មើលមុខគ្នាមិនចំ ? ខ្លួនគាត់កំពុងរិះគន់គេថាមិនចេះធ្វើការរិះគន់អោយសមតួនាទីជាមេប្រយោគ ប៉ុន្តែខ្លួនគាត់បែរជាធ្វើការរិះគន់មកលើអ្នកដទៃទាំងលំអៀង មើលងាយ ដោយគំនិតរាក់កំភែលទៅវិញ »។
តារាចម្រៀងមេម៉ាយកូនពីររូបនេះថា «ការរិះគន់បែបនេះ គឺក្នុងបំណងចំអក សើចយំ និងបញ្ឈឺដើម្បីអោយសប្បាយចិត្តតែខ្លួនឯងប៉ុណ្ណោះគ្មានចេតនាស្ថាបនាអ្វីទេ» ។
