ភ្នំពេញ៖ ពិធីការិនី និងតារាសម្ដែងដ៏មានប្រជាប្រិយភាព ទឹម រដ្ឋា ត្រូវបានមហាជន ស្គាល់ថា នាងគឺជាតារាស្រីមួយដួង ដែលមានទេពកោសល្យអាចបត់បែន បានគ្រប់កាលៈទេសៈ មិនថា តួស្លូត និង ស៊ិចស៊ី ឆ្នាស់ឆ្នើម ចិត្តរាយមាយជ្រៀតជ្រែក ដណ្ដើមប្ដីគេនោះទេ ។

តែទោះជាការងាររវល់ក៏ដោយ ទឹម រដ្ឋា មិនដែលភ្លេចតួនាទីជាកូនស្រីដ៏ល្អរបស់ព្រះរស់នោះទេ ពោលគឺនាងបានឆ្លៀត ពេលទំនេរយកចិត្តទុកដាក់ម្ដាយនាងជានិច្ច។ បើយោងតាមការបង្ហោះរូបជាមួយម្ដាយនាងជាច្រើនសន្លឹក ព្រមទាំងសរសេរថា «ឆ្លៀតពេលទំនេរ ១ព្រឹកសូមជូនម្ចាស់ជិវិតទៅពេទ្យធ្មេញបន្តិច ព្រោះគាត់ស្រក់អស់ ៨គីឡូហើយ។ អាណិតណាស់ម្ចាស់ជិវិតកូន។ ដោយសារអត់មានធ្មេញពិសារ ១រយៈ ខ្លីសោះ អញ្ចើងហើយទាន់ព្រឹកនេះទំនេរជូនគាត់ទៅឲ្យហើយ ។ នេះគឺការធ្វើបុណ្យ របស់ខ្ញុំជាមួយព្រះរស់ក្នុងការបំពេញបំណងរបស់លោក ហើយខ្ញុំជឿថា ខ្ញុំក៏និងទទួល បានបុណ្យមកវិញច្រើនលើសពីអ្វីៗទាំងអស់។