ភ្នំពេញ៖ នៅក្នុង Instagram ពិធីករជា វណ្ណរិទ្ធ ដែលមុននេះផ្ទុះរឿងរិះគន់មិនឲ្យអ្នកមិនស្គាល់ប៉ះកូនប្រុសនោះ បានសរសេរបង្ហាញអ្នកគាំទ្រថា«លទ្ធផល បានមកហើយ ហ្វេម មានប្អូនប្រុស ខ្ញុំមានកូនប្រុសពីរ «លោកតា លោកយាយ មានចៅ ប្រុសម្នាក់ទៀតហើយ ម៉ាក់ៗ ហ្វេម សប្បាយចិត្តបានកូនប្រុសម្នាក់ទៀត។ ។

ពិធីករដែលរមែងបង្ហោះរូបថតកូនប្រុសច្បង ឈ្មោះ ហ្វេម លោក ជា វណ្ណារិទ្ធ ក៏ថ្លែងវាចាបែបលួងចិត្តខ្លួនឯង ដែលមិនបានកូនស្រីដូចបំណង ដែលលោកធ្លាប់បង្ហើបចំណងចិត្តមុននោះ ។ ដោយលោកថា «ចង់បានកូន ស្រី ១០ឆ្នាំទៀតក៏មិនហួសពេលដែរ។In Love With Baby Boy កូនហ្វេមរហស្សនាម កូនដំរី កូនបន្ទាប់រហស្សនាម កូនឆ្កែ»។ ដូចនេះឃើញថា បើទោះបីជាកូនប្រុសឬស្រីក៏លោក ជា វណ្ណរិទ្ធ និង ភរិយានៅតែ សប្បាយចិត្តដដែល ហើយអ្វីដែលពិសេសនោះ គឺមានទស្សនិកជនមិនតិចទេ មាន អបអរសាទរអ្នកទាំងពីរ។