ភ្នំពេញ៖ ដេនី ក្វាន់ ដែលជាតារាល្បីលើបណ្តាញសង្គមហ្វេសប៊ុក ដោយភាពស្រស់ស្អាត និងស៊ិចស៊ីរួមនិងទង្វើមនុស្សធម៌ដើរចែកទានដល់ជនក្រីក្រ។ ប៉ុន្តែយ៉ាងណាថ្មីៗនេះតារាស្រីស៊ិចស៊ីកញ្ញា ដេនីក្វាន់ ក៏ត្រូវបានមជ្ឈដ្ឋានជាច្រើន ពោលសរសើរនិងទឹកចិត្តកត្តញួជាមួយនឹងអ្នកមានគុណនាងផងដែរ។ បន្ទាប់ពីឃើញតារាស្រីមិនសំចៃសម្ផស្សបង្អួតភ្នែកបុរសៗរូបនេះ បានបង្ហោះរូបម្តាយជាទីស្រឡាញ់របស់នាង អមនៅពាក្យមួយឃ្លាយ៉ាងខ្លីថា« ត្បិតម៉ែកាន់តែចាស់ មែន តែស្នាមញញឹមម៉ែនៅតែស្អាត ជាងគេក្នុងដួងចិត្តកូនជានិច្ច! កូនចង់ប្រាប់ថា គ្មានអ្វីកក់ក្តៅជាងនៅក្នុងរង្វង់ដៃម៉ែនោះទេ! I love y ou, Mum»៕