ភ្នំពេញ៖ កញ្ញា អ៊ី​វ៉ា តារាចម្រៀងរៀបនឹង​ចប់​អាណត្តិ​កុងត្រា​នៅ​ផលិតកម្ម​សាន់ដេ ដែល​​ល្បី​មាន​ស​ម្ផ​ស្ស​ស្រស់​ខ្ចី​ ដែល​បង្ហាញ​ថា ពេលនេះ​មាន​ផលិតកម្ម​ចម្រៀង​ធំៗ ហង្សមាសនិង​ថោន​ ​ប្រ​ជែងគ្នា​ចង់​បាន​។ នាងក៏​បង្ហើប​ទៀត​ថា«ជាមួយ​សាន់​ដេ​​នៅមាន​សុពល​ភាព​នៅ​ឡើយ ហើយ​បើ​សាន់​ដេ នៅឲ្យ​តម្លៃលើ​គុណសម្បត្តិការងារនឹង​នៅបន្ត​ទ្រាំនៅ​ទ្រនំចាស់នេះ​តទៅ​ទៀត​»។

នៅ​មុននេះ​តារាចម្រៀងដែល​មាន​កំណើតមក​ពី​ទឹកដី​ខេត្តកំពង់ស្ពឺ ហាក់​បះទង្គិច​ផ្លូវ​អារ​ម្ម​ណ៍​​​មួយ​ប្រាវ​ជាមួយ​នឹង​ផលិតកម្ម​សាន់​ដេ ពីការត្រៀមវេចបង្វិច​ចុះចេញ​ពី​ទ្រនំដែល​រុញច្រាន​អាជីពចម្រៀង​ឲ្យ​មាន​ឈ្មោះល្បី​នោះ ។ ខណៈនោះ​ក៏​ផ្ទុះ​ភាព​រំជើបរំជូល​ដល់​ផលិតកម្ម​ចម្រៀង​ធំៗ ហង្សមាស​និង​ថោន ប្រជែងគ្នាចង់​បាន​តារាចម្រៀង​សាច់​ខ្ចីមកពី​ទឹក​ដីនៃក្រុងច្បារមន។

តែ​យ៉ាងណា ថ្នាក់​គ្រប់​គ្រង់ផលិតកម្មសាន់​ដេ នៅតែអះអាងថា អ៊ីវ៉ានៅតែជា​តារាចម្រៀង​របស់​ផលិតកម្មសាន់ ហើយ​នាង​ក៏មិន​ទាន់​ចប់កុងត្រានោះ​ដែរ​។

ជាមួយគ្នានោះ តារាចាយ​ទាំង​សំឡេង និងសម្ផស្សនៅលើវិថីសិល្បៈ ដែល​ឆ្នាំមុនក៏​ពើប​រឿងអាម៉ាស​ក្នុងគ្រួសារឪពុកនាង​ដេញវាយជីដូន​នោះ កញ្ញា អ៊ីវ៉ា បានបញ្ជាក់ថា យ៉ាងណា​ការសម្រេចចិត្តបែបណាសម្រាប់ខ្ញុំពេលនេះ​ក៏មិន​ទាន់​ដែរ ។ តែបើ​សាន់​ដេ ចង់​និយាយ​រឿងកុងត្រាថ្មី​ក៏ពិចារណា ប៉ុន្តែទាម​ទារការជជែក​បន្ថែម​លើកុងត្រាចាស់ដែរ។​