ភ្នំពេញ​៖ រំពេច​​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​នឹង​ដំណឹង​រក្សា​កំណើត​កូន​ប្រុសទី​ប្រាំ ទាំងមុននេះក៏​ផ្ទុះភាព​រង្គោះ​រង្គោះថា ឪពុក​ក្រៅខាន់ស្លាកូនៗប្រុសស្រី​ទាំងបួន​ បាន​ងាក់​ទៅ​លង់​នឹង​សម្ផស្ស​តារាចម្រៀង​​វ័យ​ក្មេង​ លែង​នឹក​អាល័យបង្គល់ស្នេហ៍​កំបាំងមុខ​ ហែលការគ្រោះកម្សត់ជាច្រើន​គ្រា​​នោះ ។ វីជេ អាណូ ពេលនេះ​ក៏​ធ្វើ​ឲ្យ​បុរសៗ​ព្រឹលភ្នែក​មិន​តិចនោះ​ដែរ​ ។

ជាការពិត​ណាស់​តារាសម្តែង​និង​អតីតពិធីការិនី​ដ៏​មាន​ប្រជាប្រិយ​ នាង វីជេ អាណូ ​​បាន​បាត់មុខ​ពី​សិល្បៈ​ច្រើន​ឆ្នាំ​ តែមិនបានប៉ុន្មាន​តារារូបនេះ​ក៏​បាន​វិល​វិញ​មក​ចូល​សិល្បៈ​​ជាថ្មី​ម្តង​ទៀត និង​បាន​បើ​ក​ហាង​លក់​បាន​មួយ​កន្លែង និង​ថ្មី​ៗក៏​ក្លាយ​ជាថៅ​​កែស្រី​​នាំឡានពី​ក្រៅប្រទេស​មកលក់ផង​ដែរ​។

អ្វី​ដែល​គួរឲ្យ​ចាប់អារម្មណ៍​ជាង​នេះ​ទៀត​នោះ​គឺ តារាស្រីរូបនេះ​បាន​បញ្ចេញ​រូប​ភាប​នៅ​ក្នុងគណនី​អ៊ិន​ស្តា​ក្រាម របស់​អ្នកនាង ផ្ទាល់ បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រសឹងតែ​ប្រហោងពោះ ព្រោះ​រូបនាង បាន​បញ្ចេញ​ស្នាម​សាក់​សឹង​តែចេញ​តំបន់ពិសេសនៃកេរ្តិ៍​ស្រ្តី​នោះ​។